កាលពីថ្ងៃទី២៨ខែកុម្ភៈ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំធ្វើសន្និសីទប្រឹក្សាយោបល់ តាមបែបប្រជាធិបតេយ្យនៅទីស្តីការរដ្ឋ ZhongNanHai ដើម្បីរាយការណ៍ ពីសភាពការណ៍ និងស្តាប់មតិយោបល់ របស់តំណាងនៃមជ្ឈិមបក្ស ប្រជាធិបតេយ្យនានា សមាគមឧស្សាហកម្មនិង ពាណិជ្ជកម្មទូទាំង ប្រទេសនិងឥស្សរជន មិនមែនសមាជិកបក្ស ចំពោះគម្រោង ស្តីពីកំណែទម្រង់និងបញ្ជីឈ្មោះបេក្ខភាព ថ្នាក់ដឹកនាំនៃស្ថាប័នជាតិ ដែលដាក់ជូនកិច្ចប្រជុំលើកទីមួយ នៃមហាសន្និបាតសភា តំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ និងបញ្ជីឈ្មោះបេក្ខភាពថ្នាក់ដឹកនាំ នៃសភាប្រឹក្សានយោបាយ ទូទាំងប្រទេស ដែលដាក់ជូនកិច្ចប្រជុំលើកទីមួយ នៃមហាសន្និបាតសភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេស នីតិកាលទី១៤ ដោយគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ។
លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិនបានធ្វើជាអធិបតីនៃសន្និសីទនិងថ្លែងសុន្ទរកថាគន្លឹះ ។
លោក Xi Jinping បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ នៃស្ថាប័នជាតិអាណត្តិថ្មី និងថ្នាក់ដឹកនាំសភាប្រឹក្សានយោបាយទូទាំង ប្រទេសនីតិកាលថ្មីជាភារកិច្ចសំខាន់មួយ នៃមហាសន្និបាតសភា ទាំងពីរលើកនេះ ហើយក៏ជាព្រឹត្តិការណ៍សំខាន់ដែលទាក់ទិន នឹងស្ថានការណ៍ទូទៅ របស់ប្រទេសជាតិផងដែរ ។ លោក Xi Jinping សង្ឃឹមបក្ស ប្រជាធិបតេយ្យនានា សមាគមឧស្សាហកម្មនិង ពាណិជ្ជកម្មទូទាំងប្រទេស និងឥស្សរជនមិនមែនសមាជិកបក្ស ស្វែងយល់យ៉ាងស៊ីជម្រៅពីអត្ថន័យសំខាន់ នៃកំណែទម្រង់ របស់បក្សកុម្មុយនីស្តចិន និងស្ថាប័នជាតិ គាំទ្រការធ្វើកំណែទម្រង់ដោយពេញទំហឹង ដើម្បីធានាឱ្យភារកិច្ចគ្រប់ផ្នែក នៃមហាសន្និបាតសម្រេច បានដោយរលូន ៕