ព័ត៌មានអន្តរជាតិ

Updated: ហេតុការណ៍រថភ្លើងបុកគ្នា នៅក្រិក អ្នកស្លាប់កើនដល់៥៧នាក់ ចំណែកបាតុកម្ម ចូលដល់ថ្ងៃទី២

បរទេស៖ គិតត្រឹមការចេញផ្សាយ ដោយទូរទស្សន៍ BBC នៅថ្ងៃសុក្រនេះ បានឲ្យដឹងថាចំនួន នៃអ្នកស្លាប់បាត់បង់ជីវិត ដោយសារតែហេតុការណ៍ រថភ្លើងបុកគ្នានៅក្នុងប្រទេសក្រិក មានចំនួនកើនឡើង ទៅដល់៥៧នាក់ហើយ ខណៈដែលពលរដ្ឋដែលមិនសប្បាយចិត្ត និងភ្ញាក់ផ្អើលចំពោះគ្រោះថ្នាក់នេះ បានបន្តកើនឡើងតាមរយៈ ការចូលរួមធ្វើបាតុកម្ម។

ក្នុងពេលដែលមនុស្សភាគច្រើនបាននាំគ្នាធ្វើការស្តីបន្ទោសចំពោះការធ្វេសប្រហែលរបស់រដ្ឋាភិបាលនោះក្រសួងទទួលបន្ទុកកិច្ចការងារផ្លូវដែកបានចេញមកធ្វើការអះអាងថានៅអំឡុងពេលនៃវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសក្រិកអំឡុងទសវត្សឆ្នាំ២០០០បានធ្វើឲ្យរដ្ឋាភិបាលមានការខ្វះខាតក្នុងការវិនិយោគបន្ថែមទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។

កាលពីថ្ងៃព្រហស្បតិ៍ក្រុមកម្មករធ្វើការងារនៅលើផ្លូវដែករបស់ក្រិកបានចូលរួមធ្វើការតវ៉ាប្រឆាំងនិតសំដែងការមិនពេញចិត្តចំពោះចំណាត់ការរបស់រដ្ឋាភិបាលនិងការធ្វេសប្រហេសលើកនេះផងដែរ។

ចំណែកឯបាតកម្មផ្សេងទៀតដែលមានការចូលរួមពីសំណាក់ពលរដ្ឋដល់ទៅ២០០០នាក់បានឈានចូលមកដល់ថ្ងៃទី២ហើយនៃការចូលរួមសំដែងការកាន់ទុក្ខនិងមិនពេញចិត្តរដ្ឋាភិបាល។

គួរឲ្យដឹងដែរថាក្រុមការងារជួយសង្គ្រោះមកដល់ពេលនេះនៅតែបន្តធ្វើការជួយសង្គ្រោះនិងស្វែងរកសាកសពនិងទូរថភ្លើងដែលបែកបាក់នៅឡើយ។

គួរឲ្យដឹងដែរថាហេតុការណ៍បុកគ្នារវាងរថភ្លើងនិងរថភ្លើងនេះបានកើតឡើងនៅវេលាកណ្តាលយល់ថ្ងៃអង្គារដែលមានអ្នកដំណើរ៣៥០នាក់និងម្ខាងទៀតជារថភ្លើងដឹកទំនិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top