ព័ត៌មានអន្តរជាតិ

ការពារ “ស្នាមញញឹម” នៃដងទន្លេយ៉ង់សេ

នៅក្នុងប្រទេសចិន សត្វផ្សោតដ៏គួរឱ្យស្រឡាញ់នេះ ត្រូវបានគេស្គាល់ថាជា “ទេពអប្សរញញឹម” ដោយសារតែមុខមាត់ របស់វាមើលទៅហាក់ដូចជាចេះញញឹម។

វាក៏ជាសត្វព្រៃកម្រនិងជិតផុតពូជដែលស្ថិតក្រោមការអភិរក្សថ្នាក់ជាតិកម្រិតមួយរបស់ប្រទេសចិន ។
អ្នកវិទ្យាសាស្ត្រចិន មានការរំភើបចិត្តជាមួយនឹងការរកឃើញក្នុងការពិនិត្យបែបវិទ្យាសាស្ត្រនាពេលថ្មីៗនេះ ដោយពួកគេ បានរកឃើញសត្វផ្សោតមេនិងកូនចំនួន ៩៩ គូនៅក្នុងទឹកទន្លេយ៉ង់សេ ដែលតួលេខនេះខ្ពស់ជាងឆ្នាំមុនៗ។ កូនផ្សោត និងមេផ្សោតតែងនៅជាមួយគ្នា ជាទូទៅ មេចេញពីទឹកមុន ហើយកូនចេញមកតាមក្រោយ ដែលអាចមើលឃើញយ៉ាង ច្បាស់ពីរូបរាងរបស់ពួកវា។


ក្នុងអំឡុងពេលនៃការពិនិត្យអង្កេត អ្នកវិទ្យាសាស្រ្តក៏បានរកឃើញផងដែរថា បរិស្ថានទឹកនៃទីជម្រកនៅផ្នែកកណ្តាល និងខាងក្រោមនៃដៃទន្លេយ៉ង់សេមានគុណភាពល្អជាទូទៅ ដែលបានបំពេញនឹងតម្រូវការរបស់សត្វរស់ នៅក្នុងទឹកដូច ជាផ្សោតជាដើម។ ចាប់តាំងពីការអនុវត្តគោលនយោបាយ “បិទការនេសាទរយៈពេលដប់ឆ្នាំ” របស់ប្រទេសចិនមក ធនធានជីវសាស្ត្រក្នុងទឹកនៃទន្លេយ៉ង់សេបានប្រែមានភាពល្អឡើងវិញ ហើយកម្រិតជីវចម្រុះរបស់ពួកវាបានប្រសើរឡើង ។ បរិស្ថានអេកូឡូស៊ីទាំងមូលដ៏ល្អប្រសើរនៃទន្លេយ៉ង់សេ គឺមានអំណោយផលយ៉ាងខ្លាំងដល់ការរស់នៅ និងការបន្តពូជនៃផ្សោត។


ចំនួនប្រភេទសត្វផ្សោតនៅទន្លេយ៉ង់សេបានកើនឡើងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ មិនត្រឹមតែដោយសារតែ ប្រទេសចិន បានអនុវត្តវិធានការស្តារអេកូឡូស៊ីជាបន្តបន្ទាប់ប៉ុណ្ណោះទេ ថែមទាំងក៏ដោយសារតែការកែលម្អបន្តិចម្តងៗ នៃប្រព័ន្ធការពារផងដែរ។ ពេលបច្ចុប្បន្ននេះ ប្រទេសចិនបានសិក្សាស្រាវជ្រាវតាមដំណាក់កាល និងបង្កើតនូវប្រព័ន្ធ ការពារសត្វផ្សោត ដែលរួមបញ្ចូលនូវការការពារនៅកន្លែងផ្ទាល់ ការការពារដោយកាផ្ទេរទីជម្រក និងការសិក្សាស្រាវ ជ្រាវការបង្កាត់ពូជសិប្បនិម្មិត ក្នុងន័យការពារ“ស្នាមញញឹម”នៃទន្លេយ៉ង់សេ ។


នៅឆ្នាំ២០២៣នេះ ប្រទេសចិននឹងអនុវត្តដោយគ្រប់ជ្រុយជ្រោយនូវ គម្រោងដ៏សំខាន់សម្រាប់ការការពារ និងការស្ដារ ឡើងវិញនូវសត្វរស់នៅក្នុងទឹក ហើយធ្វើឱ្យប្រសើរឡើងនូវកម្រិតសិក្សាស្រាវជ្រាវ និងការពារប្រភេទសត្វកម្រ នៅក្នុងទន្លេយ៉ង់សេជាប្រព័ន្ធដោយគ្រប់ជ្រុងជ្រោយ៕

To Top