ព័ត៌មានអន្តរជាតិ

សព្វាវុធរបស់ប្រទេសស៊ែប៊ី ត្រូវបានដឹកទៅឱ្យ យោធាអ៊ុយក្រែន

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការអះអាងថា គ្រាប់ដែលផលិតពីប្រទេសស៊ែប៊ី ត្រូវបានប្រគល់ទៅឱ្យកងកម្លាំងអ៊ុយក្រែន គឺជាបញ្ហាធ្ងន់ធ្ងរ និងបានបន្ថែមថា បន្ថែមថា ទីក្រុងម៉ូស្គូកំពុងរក្សាទុកការវិនិច្ឆ័យ រហូតដល់ការពិតទាំងអស់ ត្រូវបានបង្កើតឡើង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយជាច្រើន នៅក្នុងប្រទេសរុស្ស៊ី និងស៊ែប៊ីបានរាយការណ៍ថា គ្រាប់រ៉ុក្កែតប្រហែល ៣ ៥០០គ្រាប់ ផលិតនៅរោងចក្រ Krusik ក្នុងទីក្រុង Valjevo ត្រូវបានគេដឹកឆ្ពោះទៅកាន់ កន្លែងយោធាអ៊ុយក្រែន។

នៅពេលសួរអំពីរឿងនេះនៅក្នុង សន្និសីទសង្ខេបប្រចាំថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Zakharova បាននិយាយថា របាយការណ៍នេះបានបង្កឱ្យមាន “ការព្រួយបារម្ភខ្លាំងបំផុត” នៅទីក្រុងម៉ូស្គូ ហើយថាក្រសួងកំពុង “តាមដានយ៉ាងយកចិត្តទុកដាក់” លើបញ្ហានេះ រួមទាំងការពិភាក្សាអំពី បញ្ហានេះនៅក្នុងសភាស៊ែប៊ី។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Zakharova បានបន្ថែមថា “នេះគឺជាបញ្ហាធ្ងន់ធ្ងរពេក ដោយមានផលប៉ះពាល់ លើទំនាក់ទំនងរុស្ស៊ី-ស៊ែប៊ី ដើម្បីប្រតិកម្មតបតវិញ”។ “យើងត្រូវតែដឹងអំពីការពិត” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top