ព័ត៌មានអន្តរជាតិ

Updates: ស៊ែប៊ី បដិសេធមិនបានផ្គត់ផ្គង់ អាវុធឲ្យអ៊ុយក្រែន

បរទេស៖ រដ្ឋាភិបាលទីក្រុង Belgrade បានប្រកាសបដិសេធទៅនឹង បណ្តាញសារព័ត៌មានទាំងឡាយថា ក្រុមហ៊ុនអ្នកផលិតអាវុធក្នុងស្រុក បានធ្វើការលួចលាក់ដឹកជញ្ជូន អាវុធយុទ្ធភណ្ឌជាច្រើន ទៅឲ្យប្រទេសអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍ដែលត្រូវបាន ប្រកាសធ្វើឡើងដោយលោករដ្ឋមន្ត្រីការបរទេស នៃប្រទេសស៊ែប៊ីលោក Ivica Dacic កាលពីថ្ងៃសុក្រម្សិលមិញ ដោយបញ្ជាក់ទៀតថា រដ្ឋាភិបាលរបស់លោកមិនទាន់បាន ផ្គត់ផ្គង់ទាំងអាវុធឬទំនិញណាមួយឡើយ ទៅកាន់ភាគីជម្លោះនេះ។

លោកបានពោលបែបនេះថា៖ ស៊ែប៊ីមិនបានធ្វើការនាំចេញអាវុធ និងឧបករណ៍យោធាទៅកាន់ បណ្តាប្រទេសទាំងឡាយណាក្នុងករណី ដែលយើងជឿជាក់ថា នឹងអាចបង្កជាជម្លោះ និងបញ្ហាឲ្យកាន់តែធ្ងន់ធ្ងរជាងនេះ។

សេចក្តីថ្លែងការណ៍ដូចគ្នានេះ ក៏ត្រូវបានធ្វើឡើងក្រសួងការពារជាតិ របស់ប្រទេសស៊ែប៊ីផងដែរ ដែលលោកបានអះអាងថា នឹងមិនមានការអនុញ្ញាតិណាកើតឡើងឡើយ ចំពោះការផ្គត់ផ្គង់ទៅឲ្យប្រទេសរុស្សី ឬសូម្បីតែអ៊ុយក្រែន៕

ប្រែសម្រួល៖ ស៊ុន លី

To Top