ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើការត្រួតពិនិត្យសន្តិសុខជាតិ និងការបំពានលើការនាំចេញ ហើយជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការគាបសង្កត់ ដោយមិនមានហេតុផលចំពោះសហគ្រាសចិន។
ការកត់សម្គាល់នេះបានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេត ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងការផ្លាស់ប្តូរថ្មីៗ របស់សហរដ្ឋអាមេរិក ក្នុងការដាក់អង្គភាពចិនជាច្រើន នៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា ក្រោមលេសនៃការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ និងសន្តិសុខជាតិ សហរដ្ឋអាមេរិក កំពុងងាកទៅរកឯកតោភាគីនិយម និងការការពារនិយម ការគាបសង្កត់ក្រុមហ៊ុន និងស្ថាប័ននានាពីប្រទេសចិន និងប្រទេសដទៃទៀត និងការរំខានដល់ការផ្លាស់ប្តូរអាជីវកម្មធម្មតា រវាងប្រទេសដទៃទៀត។
នេះគឺជាទង្វើធម្មតា នៃការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងការបង្ខូចទ្រង់ទ្រាយទីផ្សារ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន ប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល ព្រមទាំងរារាំងការងើបឡើងវិញ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសកល។
អ្នកនាំពាក្យរូបនេះបានបន្ដថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើបែបនេះ ហើយសហរដ្ឋអាមេរិក គួរតែកែតម្រូវជាបន្ទាន់នូវការអនុវត្តខុសឆ្គងរបស់ខ្លួន ដោយកត់សម្គាល់ថា ប្រទេសចិន នឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន៕ ប្រែសម្រួល ឈូក បូរ៉ា