ហ្ស៊ឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ អង្គការសហប្រជាជាតិ ហៅកាត់ (UN)បានចេញរបាយការណ៍មួយ ដោយចោទប្រកាន់ទៅលើរបបយោធា មីយ៉ាន់ម៉ា ថាបានបង្កើតឲ្យមាន “វិបត្តិសិទ្ធិមនុស្សជានិរន្តរ៍” នៅក្នុងប្រទេសអាស៊ីអគ្នេយ៍មួយនេះ និងបានអំពាវនាវឲ្យបញ្ចប់ ជាបន្ទាន់នូវការប្រើប្រាស់អំពើហិង្សានៅទីនោះ ។
គេបានដឹងថា សចាប់តាំងពីរបបយោធាមួយ បានដណ្តើមអំណាចកាលពី២ឆ្នាំមុនមក ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពវឹកវរ ដោយមានចលនាតស៊ូប្រយុទ្ធនឹងយោធា នៅលើមុខជាច្រើន បន្ទាប់ពីការបង្រ្កាបយ៉ាងបង្ហូរឈាម លើគូប្រជែងដែលបានឃើញបណ្តា ប្រទេសលោកខាងលិចដាក់ទណ្ឌកម្ម សារជាថ្មីឡើងវិញ ។
របាយការណ៍ដែលឯកសារចោទ ប្រកាន់ពីការរំលោភសិទ្ធិមនុស្សនៅចន្លោះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានរកឃើញថា អំពើហឹង្សាបានកើតឡើង កាន់តែខ្លាំងឡើង នៅតំបន់ភាគពាយ័ព្យ និងភាគអាគ្នេយ៍ នៃប្រទេសមីយ៉ាន់ម៉ា ដោយសារតែ “ការវាយប្រហារតាម អាកាសមិនរើសមុខ និងការបាញ់គ្រាប់ផ្លោងកាំភ្លើងធំ ការដុតភូមិជាច្រើន ដើម្បីផ្លាស់ទីលំនៅជនស៊ីវិល ។ ចំនួនប្រជាជន និងការបដិសេធការចូល ប្រើប្រាស់មនុស្សធម៌” ផងដែរ ។
នៅក្នុងរបាយការណ៍បានដាក់ថា យុទ្ធសាស្ត្រ ដែលប្រើដោយយោធា ត្រូវបានរៀបចំឡើង ដើម្បីកាត់ផ្តាច់ក្រុមប្រដាប់អាវុធ ដែលមិនមែនជារដ្ឋពីការទទួលបានអាហារ ហិរញ្ញវត្ថុ ស៊ើបការណ៍សម្ងាត់ និងការជ្រើសរើសបុគ្គលិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា