ព័ត៌មានអន្តរជាតិ

លោក ត្រាំ សន្យាបញ្ចប់សង្គ្រាម អ៊ុយក្រែន-រុស្ស៊ី ក្នុងពេល២៤ម៉ោង ពេលលោកជាប់ឆ្នោត ធ្វើជាប្រជានាធិបតី

បរទេស៖ លោកប្រធានាធិបតីអាមេរិក Joe Biden កំពុងដឹកនាំសហរដ្ឋអាមេរិក “ចូលទៅក្នុងការភ្លេចភ្លាំង” លោក ដូណាល់ ត្រាំ បានប្រាប់សន្និសីទសកម្មភាពនយោបាយអភិរក្សនៅរដ្ឋ Maryland កាលពីថ្ងៃសៅរ៍ដោយសន្យាថានឹងឈប់ខ្ជះខ្ជាយលុយអ្នកបង់ពន្ធ របស់សហរដ្ឋអាមេរិក លើសង្រ្គាមបរទេស “ឆោតល្ងង់” នៅពេលដែលលោកប្រមូលផ្តុំការគាំទ្រ សម្រាប់ការត្រលប់មកវិញ នយោបាយ ដ៏មានសក្តានុពល នៅឆ្នាំ ២០២៤។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Trump បាននិយាយនៅក្នុងសុន្ទរកថារយៈពេលជិតពីរម៉ោងនៅឯការជួបជុំអភិរក្សប្រចាំឆ្នាំនៅឯ Gaylord National Resort ដោយអះអាងថា “ខ្ញុំជាប្រធានាធិបតីតែមួយគត់ក្នុងរយៈពេលជាច្រើនទសវត្សរ៍ដែលមិនមានសង្រ្គាម” ។ មានការរីក​ចម្រើន គ្មាន​មនុស្ស​ស្លាប់ គ្មាន​ទីក្រុង​ដែល​ត្រូវ​បាន​បំផ្លាញ​ដែល​មិន​អាច​បង្កើត​ឡើង​វិញ​បាន​ឡើយ»។

កាលពីខែមុន លោក ត្រាំ បានសន្យាថា នឹងទូរស័ព្ទទៅទីក្រុងមូស្គូ និងក្រុងគៀវភ្លាមៗ ប្រសិនបើជាប់ឆ្នោតឡើងវិញ ដោយទទូចថា លោកដឹងច្បាស់ពីអ្វីដែលត្រូវប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky ឱ្យបញ្ឈប់ជម្លោះ។

លោកបន្តថា “ខ្ញុំ​ដឹង​ថា​ត្រូវ​និយាយ​យ៉ាង​ណា” , លោកបាន​បញ្ជាក់​ជា​ថ្មី​កាល​ពី​ថ្ងៃ​សៅរ៍ថា “មុនពេលខ្ញុំមកដល់ការិយាល័យ Oval Office ខ្ញុំនឹងធ្វើឱ្យសង្រ្គាមដ៏មហន្តរាយរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបញ្ចប់… ខ្ញុំនឹងដោះស្រាយបញ្ហា ហើយខ្ញុំនឹងដោះស្រាយ​ ឱ្យបានឆាប់រហ័ស ហើយវានឹងចំណាយពេលមិនយូរជាងមួយថ្ងៃនោះទេ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top