បរទេស៖ អ្នកផ្តល់ថាមពល S&P Global Platts បានរាយការណ៍នៅសប្តាហ៍នេះ ដោយលើកឡើងពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុនថា ប្រទេសជប៉ុនបានបន្តការនាំចូល ប្រេងពីរុស្ស៊ីឡើងវិញ បន្ទាប់ពីផ្អាករយៈពេលប្រាំបីខែ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹង ថា យោងតាមទិន្នន័យ បឋមស្តីពីការនាំចូលប្រេងឆៅ ដែលចេញផ្សាយដោយក្រសួង កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ប្រទេសជប៉ុនបានទទួលប្រេងឆៅ ចំនួន ៧៤៧ ៧០៦ ធុងក្នុងខែមករាពីគម្រោងប្រេង និងឧស្ម័ន Sakhalin-2 នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី។ ការចែកចាយត្រូវបាននាំយកដោយក្រុមហ៊ុន Taiyo Oil របស់ប្រទេសជប៉ុន ដែលអ្នកនាំពាក្យបាននិយាយថា ទំនិញគឺជាផ្នែកមួយនៃបរិមាណប្រេងឆៅដែលនៅសល់ក្រោមកិច្ចសន្យាឆ្នាំ ២០២២ របស់ខ្លួន ។
ការចែកចាយនៅខែមករា គឺជាលើកទីមួយ ចាប់តាំងពីការនាំចូលប្រេងឆៅពី រុស្ស៊ីត្រឹមតែជាង ៦៥០ ០០០ បារ៉ែល ដែលជប៉ុនបាននាំចូល កាលពីខែឧសភាឆ្នាំមុន ។ កាលពីចុងឆ្នាំមុន ប្រទេសជប៉ុនបានចូលរួមកំណត់តម្លៃ លើការនាំចូលប្រេងពីរុស្ស៊ី ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលដើម្បីកាត់បន្ថយប្រាក់ចំណូល ប្រេងរបស់រុស្ស៊ី ដែលគាំទ្រដោយសម្ព័ន្ធមិត្តយូរ អង្វែងរបស់ជប៉ុន គឺសហរដ្ឋអាមេរិក និងគាំទ្រដោយ G7 សហភាពអឺរ៉ុប និងអូស្ត្រាលី ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាល ទីក្រុងតូក្យូបានលើកលែងការ នាំចូលប្រេងពីគម្រោង Sakhalin-2 ពីកម្រិតខ្ពស់ជាងដោយបញ្ជាក់ថា ទង្វើបែបនេះនឹងបង្កគ្រោះថ្នាក់ ដល់សន្តិសុខថាមពលរបស់ប្រទេស ៕
ប្រែសម្រួលៈ ណៃ តុលា