មហាសន្និបាត នៃសភា ទាំងពីរ របស់ប្រទេសចិនឆ្នាំនេះ គឺជាមហាសន្និបាត នៃសភាទាំងពីរ លើកទីមួយ ដែលបានធ្វើឡើង បន្ទាប់ពីសមាជ បក្សកុម្មុយនិស្តចិន លើកទី២០ បញ្ហាដែលថា តើប្រទេសចិនត្រូវជំរុញ ដំណើរធ្វើទំនើបកម្ម តាមបែបផែនចិនយ៉ាងដូចម្តេច ទទួលបានការយកចិត្តទុកដាក់ យ៉ាងខ្លាំង ។ របាយការណ៍ការងាររដ្ឋាភិបាលចិន ឆ្នាំ២០២៣ ដែលរដ្ឋាភិបាលចិន បានដាក់ជូនពិនិត្យពិភាក្សា នៅមហាសន្និបាតសភា តំណាងប្រជាជន ទូទាំងប្រទេសចិន ដែលជាស្ថាប័នអំណាច កំពូល របស់ប្រទេសចិន នៅថ្ងៃទី៥ខែមីនា បានសង្កត់ធ្ងន់ថា និងប្រកាន់ខ្ជាប់នូវនីតិវិធី ការងារទូទៅដែលទទួលបានការ វិវឌ្ឍរីកចម្រើន ប្រកបដោយភាពនឹងនរ ជំរុញដំណើរការ សេដ្ឋកិច្ច ឱ្យមានភាពល្អឡើង វិញជាទូទៅ ដើម្បីសម្រេចបាន នូវការលើកកម្ពស់គុណភាព ប្រកបដោយប្រសិទ្ធិភាព និងកំណើនខាងបរិមាណ ដោយសមហេតុផល ។
ការសម្រេចបាននូវការ អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គឺជាតម្រូវការគន្លឹះមួយក្នុងការធ្វើទំនើបកម្ម តាមបែបផែនចិន។ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ GDPរបស់ប្រទេសចិន បានកើនឡើងដល់១២១ ទី្រលានយាន់ប្រាក់ចិន គិតជាមធ្យមក្នុងមួយឆ្នាំ បានកើនឡើង៥.២ ភាគរយ ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ បានកើនឡើងជិត៧០ទ្រីលានយាន់ ប្រាក់ចិន ហើយអត្រាកំណើនប្រចាំឆ្នាំ ជាមធ្យមគឺ៦.២ភាគរយ ដែលសម្រេចបាននូវ កំណើនដោយល្បឿន មធ្យមនិងខ្ពស់ ហើយឆ្ពោះទៅកាន់ការអភិវឌ្ឍ ប្រកបដោយគុណ ភាពខ្ពស់ ។ នៅឆ្នាំ២០២២ ដោយសាររង ផលប៉ះពាល់ពីកត្តា ដែលលើសពីការប៉ាន់ប្រមាណ ជាច្រើនទាំងក្នុងនិងក្រៅប្រទេស ការដែលសេដ្ឋកិច្ចប្រទេសចិន សម្រេចបាននូវគោលដៅកំណើន ចំនួន៣ភាគរយ គឺពិបាកខ្លាំងណាស់ ដែលបានបង្ហាញឱ្យឃើញ នូវភាពធន់ដ៏រឹងមាំនិង សក្តានុពលយ៉ាងខ្លាំង ។
ឆ្នាំនេះ ប្រទេសចិនបានកំណត់គោលដៅ នៃកំណើនGDPតាមការប៉ាន់ប្រមាណ គឺប្រហែល៥ភាគរយ គឺបានគិតពិចារណាយ៉ាងពេញលេញ នូវស្ថានការណ៍ទាំងក្នុង និងក្រៅប្រទេស ដែលការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសចិន បាននិងកំពុងប្រឈមមុខ វាសមស្របនឹងតម្រូវការ របស់ប្រទេសចិន ក្នុងការជំរុញ យ៉ាងប្រាកដប្រជានូវដំណើរ ធ្វើទំនើបកម្ម តាមបែបផែនចិន ដែលមានអំណោយ ផលដល់ការជួយរក្សាស្ថិរភាព នៃការរំពឹងទុកនិង ពង្រឹងជំនឿចិត្ត ។
ពេលថ្មីៗនេះ ស្ថាប័នអន្តរជាតិ ជាច្រើនបាននាំគ្នាដំឡើង ការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចប្រទេសចិន ក្នុងឆ្នាំ២០២៣។ ឧត្តមមន្ត្រី នៃក្រុមហ៊ុនពហុជាតិជាច្រើន ដូចជា ក្រុមហ៊ុនVolkswagen Apple Mercedes-Benz និងPfizer ជាដើម បានឬមានផែនការ មកប្រទេសចិន ដើម្បីពិភាក្សាលើការវិនិយោគ ។
ក្រៅពីការប៉ាន់ប្រមាណ អំពីកំណើនសេដ្ឋកិច្ច គោលដៅនៃការអភិវឌ្ឍសំខាន់ៗ តាមការប៉ាន់ប្រមាណដែលបានលើកឡើងក្នុងរបាយការណ៍ ក៏រួមមានទាំង៖ ឱកាសការងារថ្មីនៅ តាមទីក្រុងនិងជនបទមាន ប្រហែល១២លាននាក់ អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទ ដែលបានចុះបញ្ជី ស្ថិតិប្រហែល ៥.៥ភាគរយ កម្រិតឡើងថ្លៃ នៃទំនិញប្រើប្រាស់ របស់ប្រជាជន ប្រហែល៣ភាគរយ បរិមាណចំណាយថាមពល នៃផលិតផល ក្នុងស្រុកសរុបគិតជាឯកតា និងបរិមាណបញ្ចេញ សារធាតុបំពុលសខំាន់ៗបន្តធ្លាក់ចុះជាដើម។ វាអាចមើលឃើញថា ការកំណត់គោលដៅទាំងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលចិនក្នុងការ”លំនឹងកំណើន លំនឹងការងារនិងលំនឹងតម្លៃទំនិញ” ព្រមនិងការយកចិត្តទុកដាក់ខ្ពស់ ចំពោះគុណភាពនៃការអភិវឌ្ឍ ។
ព្រមពេលជាមួយគ្នានេះ របាយការណ៍ការងាររដ្ឋាភិបាល បានបញ្ចេញនូវព័ត៌មាន ស្តីពីការពង្រីកការបើកចំហថែមមួយកម្រិតទៀត ដែលនឹងជំរុញជំនឿចិត្ត របស់អ្នកវិនិយោគបរទេស ក្នុងការធ្វើអាជីវកម្ម យ៉ាងយូរនៅចិនដើម្បីពូនជ្រំទីផ្សារប្រទេសចិន។ “បង្កើនកម្លាំងបើកចំហខាងវិស័យសេវាកម្មទំនើប” “អនុវត្តឱ្យបានល្អនូវការផ្តល់ភាព អនុគ្រោះដូចគ្នានឹងជនជាតិចិនដល់សហគ្រាស ទុនបរទេស” “ពង្រីកការបើកចំហប្រព័ន្ធ របបប្រកបដោយភាពនឹងនរ” ។ល។ វិធានការមួយចំនួន ដែលបានលើកឡើង ក្នុងរបាយការណ៍ នឹងផ្តល់ចន្លោះអភិវឌ្ឍន៍ កាន់តែទូលំទូលាយនិងកាន់ តែគួរឱ្យទុកចិត្តសម្រាប់ការ វិនិយោគនៅប្រទេសចិនរបស់ទុនបរទេស ។
បច្ចុប្បន្ននេះ ភាពមិនប្រាកដប្រជាក្នុងបរិយាកាស ខាងក្រៅកំពុងកើនឡើង ហើយមូលដ្ឋានគ្រឹះ នៃកំណើនសេដ្ឋកិច្ចក្នុងស្រុក ដែលប្រកបដោយស្ថិរភាព និងស្វែករកការរីកចម្រើន នៅត្រូវពង្រឹង ថែមទៀត ការដែលប្រទេសចិនជំរុញការ អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ក៏ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើនផងដែរ ។ និន្នាការទូទៅនៃសេដ្ឋកិច្ចចិន ដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរ មិនកែប្រែទេ ប្រជាជនចិនមានជំនឿចិត្ត ដើម្បីទទួលបាន សមិទ្ធផលល្អនៅពេលអនាគត តាមរយៈការងារជាក់ស្តែង ក៏ដូចជាសម្រេចបាននូវការឈ្នះ-ឈ្នះជាមួយពិភពលោក ៕