ព័ត៌មានអន្តរជាតិ

WSJ ផ្សាយថា អាមេរិកសង្ស័យថា ម៉ាស៊ីនស្ទួចកំពុងធ្វើចារកម្មឱ្យចិន

បរទេស៖ មន្ទីរបញ្ចកោណមើលឃើញថា ម៉ាស៊ីនស្ទួចដ៏ធំដែលផលិតដោយចិន ដែលកំពុងប្រតិបត្តិការ នៅកំពង់ផែសហរដ្ឋអាមេរិក រួមទាំងមជ្ឈមណ្ឌលដឹកជញ្ជូនជាច្រើន ដែលប្រើប្រាស់ដោយយោធា ជា “ការឈ្លបយកការណ៍” ដ៏មានសក្តានុពល ដែលចិនអាចប្រើដើម្បី ប្រមូលព័ត៌មានសម្ងាត់អំពី សម្ភារៈដែលត្រូវបានផ្លាស់ទីក្នុង និងក្រៅប្រទេស។ នេះបើតាមសារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្មីៗពីជម្លោះ “បាឡុងចារកម្ម” របស់ចិន “មន្ត្រីសន្តិសុខជាតិ និងមន្ទីរបញ្ចកោណ” ដែលមិនបញ្ចេញឈ្មោះ ត្រូវបានគេរាយការណ៍ថា បានបង្វែរការយកចិត្តទុកដាក់ របស់ពួកគេទៅឧបករណ៍ចារកម្ម ដែលត្រូវបានចោទប្រកាន់មួយផ្សេងទៀត។ ខណៈពេលដែលកាសែត មិនបានចង្អុលបង្ហាញថា តើមានករណីជាក់ស្តែងណាមួយ នៃម៉ាស៊ីនស្ទូចដែលត្រូវបាន ប្រើសម្រាប់ការធ្វើចារកម្មនោះ វាបានលើកឡើងពីអតីតមន្ត្រីប្រឆាំង ការស៊ើបការណ៍សម្ងាត់របស់ សហរដ្ឋអាមេរិកលោក Bill Evanina ដែលបង្ហាញពីការព្រួយបារម្ភថា វាអាចផ្តល់ការចូលពីចម្ងាយ ដើម្បីរំខានដល់លំហូរទំនិញ។

លោក Evanina បាននិយាយថា ម៉ាស៊ីនស្ទូចអាចជាក្រុមហ៊ុន Huawei ថ្មី” ដោយសំដៅទៅលើក្រុមហ៊ុន ទូរគមនាគមន៍យក្សរបស់ចិន Huawei Technologies ដែលផលិតផលរបស់ពួកគេ ត្រូវបានហាមឃាត់ពីទីផ្សារសហរដ្ឋអាមេរិក ដោយសារការព្រួយបារម្ភអំពីចារកម្មស្រដៀងគ្នា។ “វាគឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ នៃអាជីវកម្មស្របច្បាប់ ដែលអាចក្លែងបន្លំជា ការប្រមូលព័ត៌មានសម្ងាត់៕

ប្រែសម្រួលៈ ណៃ តុលា

To Top