បរទេស៖ ការចំណាយលើវិស័យការពារជាតិ របស់ប្រទេសចិននឹងកើនឡើង ៧,២ភាគរយ ដល់ ២៣០ ពាន់លានដុល្លារនៅឆ្នាំនេះ, នេះបើយោងតាមព័ត៌មាន ដែលមាននៅក្នុងថវិកាជាតិរបស់ទីក្រុងប៉េកាំង ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang ក៏បានអំពាវនាវដល់កងកម្លាំង ប្រដាប់អាវុធរបស់ប្រទេសចិនឱ្យ “បង្កើនការត្រៀមខ្លួនប្រយុទ្ធ” នៅពេលដែលពួកគេពង្រីកសមត្ថភាពយោធា របស់ពួកគេចំពេលមានភាពតានតឹង ជាមួយកោះតៃវ៉ាន់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការបង្កើន ៧,២ភាគរយ គឺជាការកើនឡើងយ៉ាងខ្លាំង នៃការចំណាយលើវិស័យការពារជាតិ របស់ប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៩ មក។ ការបង្កើននេះ គឺបន្ទាប់ពី ៦,៨ភាគរយ ក្នុងឆ្នាំ ២០២១ និង ៦,៦ភាគរយ ក្នុងឆ្នាំ ២០២០។ នៅឆ្នាំ ២០១៩ មហាអំណាចយោធាឈានមុខគេ របស់អាស៊ីនេះបានត្រួតពិនិត្យការកើនឡើង ៧,៥ភាគរយ នៃថវិកាការពារជាតិរបស់ខ្លួនដល់ ១,១៩ ពាន់ពាន់លានយ័ន ដែលប្រហែល ១៧២ ពាន់លានដុល្លារ។ ការដំឡើងចុងក្រោយបំផុត គឺជាការកើនឡើងប្រចាំឆ្នាំចំនួនប្រាំបីខ្ទង់ ជាប់គ្នានៅក្នុងថវិកាយោធា របស់ទីក្រុងប៉េកាំង។
ដោយសង្ខេបអំពីសម័យ ប្រជុំសភាប្រចាំឆ្នាំជាមួយនឹងរបាយការណ៍ ដែលរៀបចំដោយក្រសួងហិរញ្ញវត្ថុ លោក Li បាននិយាយកាលពីថ្ងៃអាទិត្យថា ការដំឡើងការចំណាយនឹងអនុញ្ញាតឱ្យ យោធារបស់ប្រទេសចិន “មានការសម្របសម្រួលយ៉ាងល្អ ក្នុងការបំពេញភារកិច្ចសំខាន់ៗ” ៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									