ព័ត៌មានអន្តរជាតិ

ចិន នឹងធ្វើការអភិវឌ្ឍន៍ លើការផលិតវ៉ាក់សាំង និងផលិតឳសថថ្មីៗ

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ថា លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានថ្លែងកាលពីថ្ងៃអាទិត្យថា ប្រទេសចិន នឹងការពារ និងគ្រប់គ្រងការផ្ទុះឡើង នៃសុខភាពតាមបែបវិទ្យាសាស្ត្រ យ៉ាងច្បាស់លាស់ និងមានប្រសិទ្ធភាពជាងមុន ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវគុណភាពវ៉ាក់សាំង និងបង្កើតថ្នាំថ្មីៗដើម្បីធានាការផ្គត់ផ្គង់ គ្រប់គ្រាន់សម្រាប់សាធារណជន ។

គេបានដឹងថា ប្រទេសនេះត្រូវបានវាយប្រហារ ជាមួយនឹងការកើនឡើងនៃករណីកូវីដ-១៩ បន្ទាប់ពីប្រទេសនេះ បានបោះបង់ចោលគោល នយោបាយសូន្យ-កូវីដ១៩ របស់ខ្លួនភ្លាមៗនៅដើមខែធ្នូ ដោយបានឆ្លងមេរោគលើប្រជាជនចំនួន១,៤ ពាន់លាននាក់របស់ខ្លួន ។ រដ្ឋាភិបាលបានដាក់អាទិភាពលើការទទួលថ្នាំបង្ការ ដែលងាយរងគ្រោះបំផុត រួមទាំងមនុស្សចាស់ផងដែរ។

គួររំលឹកថា កាលពីខែមុន មេដឹកនាំកំពូលរបស់ប្រទេសចិន បានប្រកាស “ជ័យជម្នះដ៏សំខាន់” លើជំងឺកូវីដ-១៩ ដោយអះអាងថា ជាអត្រាអ្នកស្លាប់ទាបបំផុត របស់ពិភពលោក ទោះបីជាអ្នកជំនាញបានចោទសួរ អំពីទិន្នន័យនោះក៏ដោយ ។

លោក Li បានថ្លែងនៅក្នុងរបាយការណ៍ការងារ របស់រដ្ឋាភិបាលនៅឯការ បើកកិច្ចប្រជុំសភាប្រចាំឆ្នាំ របស់ប្រទេសចិន យ៉ាងដូច្នេះថា ប្រទេសនេះនឹងបន្តផ្តោតលើការគ្រប់គ្រង ការរីករាលដាល និងការព្យាបាល វេជ្ជសាស្រ្តសម្រាប់មនុស្សចាស់ កុមារ និងក្រុមដែលមានជំងឺមូលដ្ឋាន ៕

To Top