បរទេស៖ យោងតាមការចេញផ្សាយរបស់ The Guardian កាលពីថ្ងៃចន្ទបានឲ្យដឹងថា មូលនិធិជំនួយអន្តរជាតិ ផ្នែកយោធាដែលដឹកនាំ ដោយប្រទេសអង់គ្លេស ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ចំពោះការបរាជ័យក្នុងការពន្លឿន កិច្ចការងារផ្គត់ផ្គង់អាវុធ ទៅឲ្យប្រទេសអ៊ុយក្រែន។
របាយការណ៍ដែលត្រូវបានប្រភពដដែល រកឃើញថាក្នុងចំណោមកញ្ចប់ ជំនួយយោធាដែលបានសន្យា ផ្តល់ឲ្យអ៊ុយក្រែនសរុប ៥២០លានផោន ដោយចក្រភពអង់គ្លេស ន័រវេស ហូឡង់ ស៊ុយអែត ដាណឺម៉ាក និងអ៊ីស្លង់ព្រមទាំងលីទុយនេស៊ីផង គេសង្កេតឃើញថាកញ្ចប់ត្រឹមតែ ២០០លានផោនប៉ុណ្ណោះ ដែលបានដឹកជញ្ជូនទៅដល់ ប្រទេសអ៊ុយក្រែន។
មានក្រុមការងារពាក់ព័ន្ធជាច្រើន បានរិះគន់ថាភាពយឺតយ៉ាវ នៃដំណើរការត្រួតពិនិត្យដោយ ក្រសួងការពារជាតិអង់គ្លេសគឺ បញ្ហាសំខាន់ដែលនាំឲ្យមានការពន្យាពេលនេះ ហើយជឿជាក់ថាវានឹងអាចអូសបន្លាយ រហូតទៅដល់រដូវក្តៅ។
គួរឲ្យដឹងដែរថា គិតមកដល់ពេលនេះក្រុមហ៊ុន អ្នកផ្គត់ផ្គង់ដល់ទៅ១៥០០មកហើយ ដែលបានចុះឈ្មោះក្នុងបញ្ជីស្នើសុំ ដេញថ្លៃយកគម្រោងនៃ ការផ្គត់ផ្គង់គ្រឿងសព្វាវុធ ទៅឲ្យប្រទេសអ៊ុយក្រែនហើយជឿជាក់ថា នៅមិនទាន់ត្រូវបានត្រួតពិនិត្យរួចរាល់ នៅឡើយដោយប្រទេសអង់គ្លេស ៕
ប្រែសម្រួល៖ ស៊ុន លី