ព័ត៌មានអន្តរជាតិ

លោកXi Jinping សម្តែងការអបអរសារទរ ថ្ងៃបុណ្យនិងការជូនពរ ដ៏ល្អបវរជូនស្ត្រី នៃជនជាតិនានា និងមជ្ឈដ្ឋាននានា ទូទាំងប្រទេសចិន

រសៀលថ្ងៃទី ៦ ខែមីនា លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានអញ្ជើញសួរសុខទុក្ខសមាជិក មជ្ឈដ្ឋានកសិកម្ម សុខុមាលភាពសង្គម និងរបបសន្តិសុខ សង្គមដែលបានអញ្ជើញចូល រួមមហាសន្និបាតលើកទី ៥ នៃសភាប្រឹក្សានយោបាយ ទូទាំងប្រទេសចិន នីតិកាលទី ១៣ ព្រមទាំងបានចូលរួមសន្និសីទ ជាក្រុមដើម្បីស្តាប់មតិយោបល់ និងសំណើពាក់ព័ន្ធ ។

ក្នុងឱកាសទិវានារីអន្តរជាតិ ៨ មីនាជិតមកដល់ លោកXi Jinping បានតាងនាមមជ្ឈិមបក្ស សម្តែងការអបអរសារទរ ថ្ងៃបុណ្យនិងការជូនពរ ដ៏ល្អបវរជូនដល់តំណាងជាស្ត្រី សមាជិកា បុគ្គលិកជាស្ត្រី ដែលចូលរួម មហាសន្និបាត នៃសភាទាំងពីរ និងជូនពរ ចំពោះស្ត្រីនៃជនជាតិនានា និងមជ្ឈដ្ឋាននានា ទូទាំងប្រទេសចិន ជនរួមជាតិជាស្ត្រីនៅហុងកុង ម៉ាកាវ តៃវ៉ាន់ និងអាណិកជនចិន នៅឯនាយសមុទ្រ ៕

To Top