បរទេស៖ ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បានថ្លែងប្រាប់ទៅកាន់បណ្តាញ ក្រុមអ្នកយកព័ត៌មានរបស់ CNN កាលពីថ្ងៃពុធថាការបំផ្លិចបំផ្លាញ បំពង់បង្ហូរហ្គាសនៅ Nord Stream គឺជារឿងល្អទៅវិញនោះទេ សម្រាប់អឺរ៉ុបទាំងមូល។
លោកប្រធានាធិបតីបានពន្យល់ទៀតថា ការបំផ្ទុះបំពង់បង្ហូរហ្គាសដ៏ធំបំផុតរបស់រុស្សី ដែលប្រើប្រាស់សម្រាប់បញ្ជូនហ្គាស ទៅឲ្យបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបនោះ គឺបានធ្វើឲ្យអឺរ៉ុបគេចចេញពីផែនការ គ្រប់គ្រងឥទ្ធិពលដោយរដ្ឋាភិបាល ទីក្រុងមូស្គូនិងកាត់ផ្តាច់អឺរ៉ុប ឲ្យមានឯករាជ្យចេញពីហ្គាសរបស់រុស្សី។
គួរឲ្យដឹងដែរថាសេចក្តីថ្លែង របស់លោកប្រធានាធិបតីរូបនេះ បានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានជាច្រើន បានរាយការណ៍ថា ក្រុមគាំទ្រអ៊ុយក្រែនគឺជាអ្នកនៅពីក្រោយ ផែនការវាយប្រហារទៅលើ បំពង់បង្ហូរហ្គាស Nord Stream។
ទោះបីជាយ៉ាងណាក្តីលោក Duda មិនបានធ្វើការអះអាងទេថា ក្រុមគាំទ្រអ៊ុយក្រែនពិតជានៅពីក្រោយ ផែនការនេះឬយ៉ាងណា ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាបើ Nord Stream បិទដំណើរការតែម្តងនោះពិតជា ផ្តល់ផលចំណេញដល់អឺរ៉ុបបំផុត៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
