ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសអាមេរិក បញ្ចេញរូបភាពថ្មី នៃយន្តហោះទម្លាក់គ្រាប់បែក បំបាំងកាយជំនាន់ក្រោយរបស់ខ្លួន

បរទេស៖ យន្តហោះ B-21 ដែលត្រូវបានដាក់បង្ហាញក្នុងពិធីមួយនៅឯរោងចក្រ Northrop Grumman ក្នុងខែធ្នូ ឆ្នាំ ២០២២ មានបំណងជំនួសយន្តហោះទម្លាក់គ្រាប់បែក B-2 ដ៏ចាស់របស់អាមេរិក និងមានតម្លៃថ្លៃខ្លាំង គឺ ៦៩២ លានដុល្លារក្នុងមួយគ្រឿង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា កងទ័ពអាកាសសហរដ្ឋអាមេរិក (USAF) បានបញ្ចេញរូបថតថ្មីនៃយន្តហោះទម្លាក់គ្រាប់បែក បំបាំងកាយយុទ្ធសាស្ត្រថ្មីបំផុតរបស់ខ្លួនគឺប្រភេទ B-21 Raider រួមទាំងរូបថតបង្ហាញ ពីយន្តហោះចម្បាំងទំនើបបំផុតនៃទិដ្ឋភាពផ្សេងទៀត។ រូបភាពផ្សេងទៀតគឺជារូបថតជិតនៃច្រមុះរបស់ B-21 ដែលបង្ហាញពីទម្រង់ “hawk’s-beak” របស់យន្តហោះទម្លាក់ គ្រាប់បែកថ្មី។

ប្រព័ន្ធផ្សព្វផ្សាយអាកាសចរណ៍ យោធាអន្តរជាតិមួយ បានរាយការណ៍នៅក្នុងបរិបទនេះថា “តាមទស្សនៈ ៣ភាគ៤ គឺមានទម្រង់ហាក់ដូចជាស្រដៀង ទៅនឹងយន្តហោះ B-2 ដែលជាជំនាន់មុនអាយុ ៣ ទសវត្សរ៍របស់ B-21 ដែលនឹង ទីបំផុត​ត្រូវ​ជំនួស​ដោយ​យន្តហោះ​ថ្មី»។

ការចេញផ្សាយរូបថតនេះកើតឡើងបន្ទាប់ពី USAF បានបង្ហាញយន្តហោះ B-21 ក្នុងអំឡុងពេលពិធីមួយនៅឯរោង ចក្រផលិត Northrop Grumman ក្នុងរដ្ឋកាលីហ្វ័រញ៉ានៅដើមខែធ្នូឆ្នាំ ២០២២ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top