ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល​ស៊ីរី ​ប្តេជ្ញា​ឲ្យ​មន្ត្រី​អាមេរិក ​ទទួល​ខុស​ត្រូវ​ចំពោះ ​អស្ថិរភាព​ស៊ីរី

ដាម៉ាស់៖ ស៊ីរីបានឲ្យដឹងថា មន្ត្រីអាមេរិក ដែលស្វែងរកអស្ថិរភាពស៊ីរី ត្រូវតែទទួលខុសត្រូវ ជាការឆ្លើយតប ទៅនឹង ពាក្យសច្ចារបស់រដ្ឋមន្ត្រីការ បរទេសអាមេរិកលោក Antony Blinken ក្នុងការឱ្យរដ្ឋាភិបាលស៊ីរី ទទួលខុសត្រូវចំពោះ “ការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពាន”។

ក្រសួងការបរទេសស៊ីរីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មន្រ្តីអាមេរិកដែលបានប្រើប្រាស់មូល និធិគ្មានដែន កំណត់ ដើម្បីបំផ្លាញស៊ីរី និងបង្ហូរឈាមប្រជាជនរបស់ខ្លួនត្រូវតែទទួលខុសត្រូវ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អង្គការ​ភេរវករ​ប្រដាប់​អាវុធ​ នឹង​មិន​អាច​ធ្វើ​ការ​សម្លាប់​រង្គាល​ប្រឆាំង​នឹង​ប្រជាជន​ស៊ីរី និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​អរិយធម៌​របស់​ខ្លួន​បាន​ឡើយ បើ​គ្មាន​មូលនិធិ ជំនួយ និង​សព្វាវុធ​ពី​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​ឡើយ។

ក្រសួង​បាន​សង្កត់​ធ្ងន់​ថា សន្តិភាព​យូរអង្វែង​ក្នុង​ប្រទេស​ស៊ីរី​មិន​អាច​សម្រេច​បាន​ទេ​ចំពេល​ មាន​វត្តមាន​របស់​កងកម្លាំង​អាមេរិក​នៅលើ​ទឹកដី​ស៊ីរី។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់សារព័ត៌មានលោក Blinken កាលពីថ្ងៃចន្ទ ដែលក្នុងនោះលោកបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ “ដើម្បីធានាថាមានផលវិបាក សម្រាប់ការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានដែលប្រព្រឹត្តនៅក្នុងប្រទេសស៊ីរី” ។

ក្រសួងការបរទេសស៊ីរី បានបន្ថែមថា “រដ្ឋមន្ត្រីការបរទេសអាមេរិក ឬអតីតលេខាធិការ មិនអាចលាងដៃប្រឡាក់ ដោយឈាមពលរដ្ឋស៊ីរីទេ… បន្ថែមពីលើការលួចធនធានស៊ីរី ដែលប៉ាន់ស្មានជិត ៣០ ពាន់លានដុល្លារ ដែលអាមេរិកគួរតែបង់ឲ្យប្រជាជនស៊ីរី”៕

To Top