ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ UN អំពាវនាវ សុំឲ្យមានសកម្មភាពខ្លាំងក្លា ចំពោះភាពខ្វះចន្លោះប្រហោង តភ្ជាប់ទំនាក់ទំនងជា មួយសមភាពយេនឌ័រ

អ.ស.ប ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានអំពាវនាវសុំ ឱ្យមានសកម្មភាពខ្លំាងក្លា ចំពោះភាគខ្វះចក្លោះប្រយោង នៃការតភ្ជាប់ទំនាក់ទំនង ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីដឹងពី សក្តានុពលនៃបច្ចេកវិទ្យា ដើម្បីជំរុញសមភាពយេនឌ័រ ។

លោក Guterres បានថ្លែងនៅក្នុងសុន្ទរកថា ដែលផ្តល់ដោយប្រធានទីចាត់ការ របស់គាត់ Courtenay Rattray ទៅកាន់ព្រឹត្តិការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិដែលប្រារព្ធទិវានារី អន្តរជាតិដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមីនាថា “យើងត្រូវតែបំបែករបាំងដែលធ្វើឱ្យស្ត្រី និងក្មេងស្រីនៅក្រៅបណ្តាញ ទំនាក់ទំនងគ្នា” ។

ក្រោមប្រធានបទ “DigitALL ការច្នៃប្រឌិត និងបច្ចេកវិទ្យា សម្រាប់សមភាពយេនឌ័រ” ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ របស់អង្គការសហប្រជាជាតិ នៅក្នុងឆ្នាំនេះ បង្ហាញពីតម្រូវការសម្រាប់បច្ចេកវិទ្យារួមបញ្ចូល និងផ្លាស់ប្តូរ និងការអប់រំឌីជីថល ។

លោក Guterres បានចង្អុលបង្ហាញថា មនុស្សចំនួន៣ពាន់លាននាក់ នៅតែមិនទាន់ភ្ជាប់អ៊ីនធឺណិត ដោយភាគច្រើនជាស្ត្រី និងក្មេងស្រីនៅក្នុងប្រទេស កំពុងអភិវឌ្ឍន៍ ៕

To Top