ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការអភិវឌ្ឍប្រជាធិបតេយ្យ របស់ប្រជាជន ក្នុងដំណើរការទាំងមូល បានបង្ហាញទៅកាន់ពិភពលោក នូវឧត្តមភាពយ៉ាងខ្លាំងក្លានៃ “អភិបាលកិច្ចរបស់ចិន”

ក្នុងមហាសន្និបាតសភា ទាំងពីររបស់ប្រទេសចិនឆ្នាំនេះ សេចកី្តព្រាងច្បាប់ ស្តីពីការធ្វើវិសោធនកម្មច្បាប់ នីតិប្បញ្ញតិ្តត្រូវបានដាក់ ជូនមហាសន្និបាតសភា តំណាងប្រជាជនទូទាំង ប្រទេសចិន ពិនិត្យពិភាក្សាជាថ្មីម្តងទៀត ។ ច្បាប់នីតិប្បញ្ញតិ្ត ជាច្បាប់មូលដ្ឋាន ដើម្បីធ្វើឱ្យប្រព័ន្ធរបប នីតិប្បញ្ញតិ្តនិង តាក់តែងច្បាប់របស់ប្រទេសជាតិ មានបទដ្ឋាន និងគាំពារឯកភាព របស់នីតិរដ្ឋសង្គមនិយម ដូច្នេះត្រូវគេហៅថាជា “ច្បាប់សម្រាប់គ្រប់គ្រងច្បាប់” ។ អ្នកសង្កេតការណ៍ បានសង្កេតឃើញថា សេចកី្តព្រាងច្បាប់ ស្តីពីការធ្វើវិសោធនកម្មច្បាប់នីតិប្បញ្ញតិ្ត បានបន្ថែមអត្ថរស ស្តីពីការប្រកាន់ខ្ជាប់ និងអភិវឌ្ឍប្រជាធិបតេយ្យ របស់ប្រជាជនក្នុង ដំណើរការទាំងមូល ។ អ្នកជំនាញផ្លូវច្បាប់ បានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ នីតិប្បញ្ញតិ្តនឹងបង្កើន ការធានាខាងផ្លូវច្បាប់ ចំពោះប្រជាធិបតេយ្យ របស់ប្រជាជន ក្នុងដំណើរការទាំងមូល ដែលអាចប្រមូល បានមតិយោបល់និង ពុទ្ធិរបស់ប្រជាជន ឱ្យបានកាន់តែល្អ ក្នុងដំណើរតាក់តែងច្បាប់ ។

ប្រទេសចិន មានប្រជាជនជាង១ពាន់៤រយលាននាក់ ត្រូវជាជិត១ភាគ៥របស់ចំនួនប្រជាជន ពិភពលោកទាំងមូល ។ តើត្រូវធ្វើយ៉ាងម៉េច ទើបអាចធ្វើឱ្យប្រជាជន ច្រើនបែបហ្នឹង បញ្ចេញ សំណើរនិងប្រមូល បានមតិយោបល់ឱ្យបានល្អ ? ដើម្បីដោះស្រាយបញ្ហានេះ ប្រទេសចិន បានស្វែងរកកូនសោមាសមួយ ពោលគឺ “ប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល” ។

ប្រជាធិបតេយ្យ របស់ប្រជាជន ក្នុងដំណើរការទាំងមូល ជាលក្ខណៈពិសេស នៃសារធាតុដើម របស់នយោបាយ ប្រជាធិបតេយ្យ សង្គមនិយម ។ រូបមន្តប្រជាធិបតេយ្យបែបនេះ បានធ្វើឱ្យប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតផ្សារភ្ជាប់ជាមួយប្រជាធិបតេយ្យតាមរយៈការប្រឹក្សាយោបល់ ដែលបានធ្វើឱ្យការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ការប្រឹក្សានយោបាយ តាមបែបប្រជាធិបតេយ្យ ការធ្វើសម្រេចចិត្តតាមបែបប្រជាធិបតេយ្យ ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងការត្រួតពិនិត្យ តាមបែបប្រជាធិបតេយ្យ តភ្ជាប់ជាមួយគ្នា នឹងធ្វើឱ្យគ្រប់ដំណាក់កាល នៃជីវភាពនយោបាយ និងជីវភាពសង្គមរបស់រដ្ឋ សុទ្ធតែអាចស្តាប់បាន សំឡេងរបស់ប្រជាជន និងឆ្លុះបញ្ចាំង ពីក្តីបំណងរបស់ប្រជាជន ។
សូមយកការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ជាឧទាហរណ៍ ការបោះឆ្នោតតំណាង ប្រជាជនទូទាំងប្រទេសចិន ជាការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ដែលមានទ្រង់ទ្រាយធំ ជាងគេនៅលើពិភពលោក ។ តំណាងប្រជាជនថ្នាក់ទាំង៥ សុទ្ធតែបង្កើតឡើង តាមរយៈការបោះឆ្នោតប្រជាធិបតេយ្យ មួយនីតិកាល៥ឆ្នាំ ។ នៅទូទាំងប្រទេសចិន អ្នកបោះឆ្នោត ចំនួនជាង១ ពាន់លាននាក់ មនុស្សម្នាក់មួយសន្លឹក ដើម្បីបោះឆ្នោតនិងបង្កើតឡើង ដោយផ្ទាល់នូវតំណាង ប្រជាជនថ្នាក់ទាំងពីរ គឺថ្នាក់ស្រុកនិងថ្នាក់ឃុំ ។ តំណាង ប្រជាជន ថ្នាក់លើសពីស្រុក គឺបង្កើតឡើងតាមរយៈការ បោះឆ្នោតសភាតំណាង ប្រជាជនថ្នាក់ក្រោម ។ រាល់តំបន់ រាល់មុខរបរ រាល់វិស័យ និងរាល់ជនជាតិ សុទ្ធតែមានតំណាងប្រជាជន ។

ក្នុងចំណោមតំណាងប្រជាជន ទូទាំងប្រទេសចិននីតិកាលនេះ ចំនួន២៩៧៧រូប មានតំណាងជនជាតិភាគតិចចំនួន៤៤២រូប រាល់ជនជាតិភាគតិចទាំង៥៥ ជនជាតិសុទ្ធតែមានតំណាងប្រជាជន ។ តំណាងកម្មករនិងតំណាង កសិករមានចំនួន៤៩៧រូប ត្រូវជា១៦,៦៩ភាគរយនៃចំនួនតំណាងសរុប ។ អ្នកសារព័ត៌មានបរទេសដែលធ្លាប់ យកបទសម្ភាសន៍មហាសន្និបាតសភា ទាំងពីររបស់ចិនបានថ្លែងថា “ខ្ញុំបានសង្កេតឃើញថា ក្នុងចំណោមតំណាងប្រជាជន និងសមាជិកសភាប្រឹក្សា នយោបាយ មានអ្នកបើកឡាន អ្នកដឹក ជញ្ជូនអីវ៉ាន់រហ័ស កសិករ ចុងភៅ និងគ្រូពេទ្យ ។ នៅប្រទេសផ្សេងទៀត អ្នកដែលប្រកបមុខរបរទាំងនេះ កម្រមានឱកាសបែបនេះណាស់ ” ។

ការអភិវឌ្ឍប្រជាធិបតេយ្យ របស់ប្រជាជនក្នុងដំណើរការ ទាំងមូល ជាតម្រូវការពីឬសគល់មួយក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន ។ រូបមន្តបែបនេះបានបង្ហាញ ទៅកាន់ពិភពលោកនូវឧត្តមភាព យ៉ាងខ្លាំងនៃ “អភិបាលកិច្ចរបស់ចិន” ដែលបានស្វែងរកផ្លូវថ្មី ដើម្បីអភិវឌ្ឍបុព្វហេតុ ប្រជាធិបតេយ្យ របស់មនុស្សជាតិ ។ នៅពេលអនាគត ផ្លូវប្រជាធិបតេយ្យ របស់ប្រជាជន ក្នុងដំណើរការទាំងមូល នឹងមានភាពកាន់ តែទូលំទូលាយ បង្កើតលទ្ធផលអភិវឌ្ឍន៍កាន់តែច្រើន ក៏ដូចជាផ្តល់ផលប្រយោជន៍កាន់តែច្រើន ដល់ប្រជាជននៅ លើពិភពលោកផងដែរ ៕

To Top