ព័ត៌មានអន្តរជាតិ

លោក Xi Jinping ជាប់ឆ្នោតជាប្រធាន សាធារណរដ្ឋប្រជាមានិតចិន និងប្រធានគណៈកម្មាធិការ យោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន ដោយសំឡេងឯកច្ឆ័ន្ទ

ព្រឹកថ្ងៃទី១០ខែមីនា ឆ្នាំ២០២៣ កិច្ចប្រជុំពេញអង្គលើកទី៣ នៃមហាសន្និបាតលើកទីមួយ របស់សភាតំណាងប្រជាជនទូទាំង ប្រទេសចិននីតិកាលទី ១៤បានរៀបចំប្រារព្ធ ធ្វើនៅក្រុងប៉េកាំង ។

លោក Xi Jinping ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធា មជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន ដោយសំឡេងឆ្នោតឯកច្ឆ័ន្ទ ។

លោក Zhao Leji ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤។
លោក Han Zheng ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាអនុប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំបានបោះឆ្នោត និង អនុម័តលើសេចក្តីសម្រេចិត្ត ស្តីពីគម្រោងកំណែទម្រង់ ចំពោះក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ។
បន្ទាប់ពីរបៀបវារៈគ្រប់ចំណុច នៃកិច្ចប្រជុំពេញអង្គលើកនេះបានបញ្ចប់រួចមក ពិធីសច្ចាប្រណិធានតាមរដ្ឋធម្មនុញ្ញ បានត្រូវរៀបចំធ្វើឡើង៕

To Top