ព័ត៌មានអន្តរជាតិ

សមាជិកសភាអាមេរិក លើកឡើងពីហានិភ័យ នៃការរីកសាយភាយ នុយក្លេអ៊ែរ បើសិនរបបរុស្ស៊ី ដួលរលំ

បរទេស ៖ សមាជិកសភាប្រជាធិបតេយ្យ លោក Seth Moulton បានអះអាងនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក មិនចង់ឱ្យរុស្ស៊ីខាតបង់ខ្លាំងពេកទេ នៅក្នុងអ៊ុយក្រែន ។ ខណៈដែលសមាជិកសភាវ៉ាស៊ីនតោន មួយចំនួនអំពាវនាវឱ្យមានការផ្លាស់ប្តូរ របបនៅទីក្រុងមូស្គូ ។ ចំណែកវិមានក្រឹមឡាំងវិញ បាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងទទួលបានជោគជ័យ ក្នុងការសម្រេចបាននូវគោលដៅទាំងអស់ នៃប្រតិបត្តិការយោធារបស់ខ្លួន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថាលោក Moulton បានប្រាប់ Luke Coffey នៃវិទ្យាស្ថាន Hudson ដែលជាក្រុមផ្តល់គំនិត ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល NATO ជាច្រើន និងក្រុមហ៊ុនផលិត អាវុធអាមេរិកថា “ខ្ញុំមិនដឹងថាវាល្អសម្រាប់ ស្ថិរភាពពិភពលោកទេ ប្រសិនបើរបបរុស្ស៊ីដួលរលំ” ។

ដោយលើកឡើងពីហានិភ័យ នៃការរីកសាយភាយនុយក្លេអ៊ែរ ដែលនឹងមកជាមួយការដួលរលំ នៃប្រទេសរុស្ស៊ី លោក Moulton បាននិយាយថា “ការបរាជ័យយ៉ាងធ្ងន់ធ្ងររបស់រុស្ស៊ី និងការដួលរលំ នៃរបបទាំងមូល ប្រហែលជាមិន មែនជាអ្វីដែលយើងចង់បាននោះទេ” ។

លោក​បាន​បន្ត​ថា៖ “យើង​ពិត​ជា​ចង់​ឲ្យ​អ៊ុយក្រែន​ឈ្នះ យើង​ចង់​ឲ្យ​រុស្ស៊ី​ចាញ់ ប៉ុន្តែ​យើង​មិន​ចង់​ឲ្យ​រុស្ស៊ី​ចាញ់​ខ្លាំង​ពេក​នោះ​ទេ”៕

To Top