ព័ត៌មានអន្តរជាតិ

វៀតណាម បញ្ជាឱ្យប្រមូលថ្នាំបំបាត់ ការឈឺចាត់ផលិត នៅប្រទេសឥណ្ឌាមកវិញ ដោយសារតែគុណភាពទាប

បរទេស ៖ រដ្ឋបាលឱសថ នៃប្រទេសវៀតណាម កាលពីថ្ងៃសុក្រ បានបញ្ជាឱ្យប្រមូល យកមកវិញនូវកញ្ចប់ឱសថ ដែលផលិតនៅប្រទេសឥណ្ឌា ដែលប្រើសម្រាប់ព្យាបាល ការឈឺសន្លាក់ ដោយសារតែគុណភាពទាប។

យោងតាមសារព័ត៌មានវៀតណាម VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋបាលឱសថនៃប្រទេសវៀតណាម បាននិយាយថា ក្រុមនៃថ្នាំ WLD21003E ឈ្មោះ Locobile-200 ផលិតនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយ M/S Windlas Biotech Limited ត្រូវបានរកឃើញថា ខ្វះស្តង់ដារគុណភាពនៅក្នុងការធ្វើតេស្តដែលធ្វើឡើងដោយវិទ្យាស្ថាន HCMC សម្រាប់ការត្រួតពិនិត្យគុណភាពឱសថ។

រដ្ឋបាលបានណែនាំ A My ដែលនាំចូល, អ្នកផ្គត់ផ្គង់ និងអ្នកចែកចាយ ប្រមូលឱសថទាំងនោះមកវិញ។

ថ្នាំ Locobile-200 ត្រូវបានចេញវេជ្ជបញ្ជាជាថ្នាំបំបាត់ការ ឈឺចាប់សម្រាប់លក្ខខណ្ឌ សន្លាក់មួយចំនួន។

កាលពីខែមិថុនា រដ្ឋបាលបានបញ្ជាឲ្យប្រមូលវិញផងដែរ នូវថ្នាំចំនួន ៥ មុខ ដែលប្រើសម្រាប់ព្យាបាលបញ្ហាក្រពះ ពោះវៀន ថ្លើម និងច្រមុះ បន្ទាប់ពីរកឃើញថាក្លែងក្លាយ៕

To Top