ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ លោក Li Qiang អតីតប្រធានគណបក្សក្រុងសៀងហៃ បានចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសចិន ដោយដាក់សម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធ របស់ប្រធានាធិបតី ហ្ស៊ី ជិនពីង ហើយគាត់នឹងទទួលបន្ទុកក្នុងការស្តារសេដ្ឋកិច្ច ដែលរងការវាយដំដោយការទប់ស្កាត់ រយៈពេល៣ឆ្នាំនៃជំងឺកូវីដ-១៩ ។
គេបានដឹងថា បុរសវ័យ៦៣ឆ្នាំរូបនេះ បានមកជំនួសតំណែងលោក Li Keqiang ដែលបានផុតកំណត់អាណត្តិ ចំនួន២អាណត្តិរបស់គាត់ ។
នៅក្នុងកិច្ចប្រជុំសភារបស់ប្រទេសនេះ លោក Li Qiang បានទទួលសំឡេងគាំទ្រ ចំនួន២.៩៣៦ ដោយមានសំឡេងប្រឆាំង ចំនួន៣ប៉ុណ្ណោះ និងអនុប្បវាទចំនួន៨ ។ នេះបើយោងតាមតួលេខ ដែលបានព្យាករនៅលើអេក្រង់ នៅខាងក្នុងមហាសាលបប្រជាជន ។
លោក Li ត្រូវបានបង្ហាញថា ជាអ្នកត្រូវបានជ្រើសរើស សម្រាប់ការងារមន្ត្រីថ្នាក់លេខ២ របស់ប្រទេសចិន នៅឯសមាជគណបក្សធំមួយ នៅក្នុងខែតុលា នៅគ្រាដែលប្រធានាធិបតីចិន លោក ហ្ស៊ី ជិនពីង បានបង្ហាញនូវជួរមុខក្នុងភាពជាអ្នកដឹកនាំ ដែលជាក្រុមអ្នកស្មោះត្រង់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា