ព័ត៌មានអន្តរជាតិ

ចិន៖ លទ្ធផលនៃការបន្ដទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ជាលទ្ធផលនៃសន្ដិភាព

ប៉េកាំង៖ ប្រទេសអារ៉ាប់ និងសហគមន៍អន្តរជាតិ បានស្វាគមន៍កិច្ចព្រមព្រៀង ដែលសម្រេចបានដោយប្រទេស អារ៉ាប៊ីសាអូឌីត និង អ៊ីរ៉ង់ ដើម្បីស្ដារទំនាក់ទំនងការទូត និងបើកស្ថានទូតឡើងវិញ លើភាគីទាំងពីរ បន្ទាប់ពីភាព តានតឹងជាច្រើនឆ្នាំ។

កិច្ចព្រមព្រៀងនេះបានកើតឡើងបន្ទាប់ពីកិច្ចពិភាក្សាដែលរៀបចំដោយ ប្រទេសចិន រវាងប្រទេសទាំងពីរកាលពីថ្ងៃទី០៦-១០ ខែមីនា នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយដោយប្រទេសទាំងបី។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតនឹងជួបប្រជុំគ្នា ដើម្បីចាប់ផ្តើមរៀបចំការផ្លាស់ប្តូរឯកអគ្គរដ្ឋទូត និងពិភាក្សា អំពីវិធី ពង្រឹងទំនាក់ទំនងឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។

លោកស្រី Sheikh Abdullah bin Zayed រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ការបន្តទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកស្ថិរភាព និងវិបុលភាព។

លោកបណ្ឌិត Anwar Gargash ទីប្រឹក្សាការទូតរបស់ប្រធានាធិបតីបានឲ្យដឹងថា “អារ៉ាប៊ីសាអូឌីត ជឿជាក់លើសារៈ សំខាន់នៃការទំនាក់ទំនងជាវិជ្ជមាន និងការសន្ទនារវាងប្រទេសក្នុងតំបន់ឆ្ពោះ ទៅរកការបង្រួបបង្រួម គោលគំនិតនៃ ភាពជាអ្នកជិតខាងល្អ និងចាប់ផ្តើមពីមូលដ្ឋានរួមគ្នាដើម្បីកសាងអនាគតដ៏មានស្ថិរភាព សម្រាប់ទាំងអស់គ្នា”៕

To Top