ព័ត៌មានអន្តរជាតិ

លោកXi Jinpingប្រធានរដ្ឋចិន ៖ បំពេញភារកិច្ចតាមរដ្ឋធម្មនុញ្ញ ដោយស្មោះត្រង់ ដើម្បីកុំឱ្យប្រជាជន ខកបំណងជាដាច់ខាត

មហាសន្និបាតប្រចាំឆ្នាំ នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន និតីកាលថ្មី ដែលជាស្ថាប័ន កំពូល នៃអំណាចរដ្ឋរបស់ប្រទេសចិន បានបិទសម័យប្រជុំ នៅវិមានសភា ប្រជាជនទីក្រុងប៉េកាំង នៅថ្ងៃទី ១៣ ខែមីនា ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថាក្នុងពិធីបិទ សម័យប្រជុំថា ការជឿទុកចិត្តរបស់ប្រជាជន គឺជាកម្លាំងចលករដ៏ធំបំផុត សម្រាប់ខ្ញុំដើរឆ្ពោះ ទៅមុខ ហើយវាក៏ជា«អំរែកដ៏ធ្ងន់» នៅលើស្មា របស់ខ្ញុំផងដែរ ។ ខ្ញុំនឹងបំពេញភារកិច្ច តាមរដ្ឋធម្មនុញ្ញ ដោយស្មោះត្រង់ តម្កល់តម្រូវការ ជាតិ ជាបេសកកម្មខ្លួន ហើយតម្កល់ផលប្រយោជន៍ ប្រជាពលរដ្ឋជាបទដ្ឋានការងាររបស់ខ្ញុំ ខ្ញុំនឹងបំពេញតួនាទីរបស់ខ្លួន រួមចំណែកឱ្យអស់ ពីកម្លាំងកាយចិត្ត ដើម្បីកុំឱ្យប្រជាជនខក បំណងជាដាច់ខាត ៕

To Top