បរទេស ៖ ក្រសួងការបរទេសចិន កាលពីថ្ងៃអាទិត្យ បានព្រមានប្រទេសហ្វីលីពីន ប្រឆាំងនឹងការពង្រឹង កិច្ចសហប្រតិបត្តិការយោធា របស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដោយនិយាយថា វានឹងត្រូវបានប្រើ ដើម្បីបម្រើរបៀបវារៈភូមិសាស្ត្រ នយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការធ្វើឱ្យខូចសន្តិសុខផ្ទាល់ខ្លួន របស់ទីក្រុងម៉ានីល។
យោងតាមសារ ព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានទូតចិននៅទីក្រុងម៉ានីល បានចេញការព្រមាន ចុងក្រោយបំផុត របស់ខ្លួនដល់រដ្ឋាភិបាល ហ្វីលីពីនកាលពីថ្ងៃអាទិត្យ ដោយលើកឡើងពីការសម្រេច ចិត្តរបស់ប្រធានាធិបតី Ferdinand Marcos Jr. កាលពីខែមុន ក្នុងការផ្តល់ឱ្យទាហានអាមេរិក ចូលទៅកាន់មូលដ្ឋានយោធាចំនួន៤បន្ថែមទៀត នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ស្ថានទូតចិនបាននិយាយថា កិច្ចសហប្រតិបត្តិការបែបនេះនឹង «ទាញហ្វីលីពីនប្រឆាំងនឹងចិន ហើយចងប្រទេសនេះ ទៅនឹងរទេះនៃជម្លោះភូមិ សាស្ត្រនយោបាយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ជាតិហ្វីលីពីន និងសន្តិភាព និងស្ថិរភាពក្នុងតំបន់»។
ចាប់តាំងពីលោក Marcos ឡើងកាន់តំណែងកាលពីរដូវក្តៅមុន ទំនាក់ទំនងជាមួយទីក្រុង ប៉េកាំងកាន់តែតានតឹងឡើង ចំពេលមានជម្លោះទឹកដី នៅសមុទ្រចិនខាងត្បូង ដែលចិនទាមទារ អធិបតេយ្យភាព ។ អនុប្រធានាធិបតី សហរដ្ឋអាមេរិក លោកស្រី Kamala Harris បានទៅទស្សនកិច្ចប្រទេស កោះនេះកាលពីខែវិច្ឆិកាមុន ដោយនិយាយថា ពិភពលោកកំពុង “កំពុងប្រឈមមុខនឹងការរំលោភលើសណ្តាប់ធ្នាប់ អន្តរជាតិដែលផ្អែកលើច្បាប់”៕