បរទេស៖យោងតាមការចេញផ្សាយដោយ VOA កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាប្រធានាធិបតីចិនលោក Xi Jinping កំពុងរៀបចំផែនការក្នុងការធ្វើដំណើរទៅបំពេញទស្សនកិច្ចនាទីក្រុងមូស្គូនាសប្តាហ៍ក្រោយដើម្បីជួបពិភាក្សាគ្នាជាមួយនឹងសមភាគីលោកប្រធានាធិបតីរុស្សី Vladimir Putin។
ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ នៅមិនទាន់មានការប្រកាសអះ អាងណាមួយដោយភាគីខាងរដ្ឋាភិបាលទីក្រុង ប៉េកាំងឬរដ្ឋាភិបាលទីក្រុងមូស្គូនៅឡើយ។កន្លងមកទីភ្នាក់ងារសារព័ត៌មានរុស្សី TASS ធ្លាប់បានរាយការណ៍ថាលោក Putin បានធ្វើការអញ្ជើញលោក Xi មកទស្សនកិច្ចនៅរុស្សីម្តងដែរកាលពីខែមករា ហើយមានកាសែតបរទេសជាច្រើន ទៀតបានចេញ ផ្សាយថាលោក Xi អាចនឹងធ្វើដំណើរមកទីក្រុងមូស្កូនៅក្នុងខែមេសាឬឧសភា។
កាលពីសប្តាហ៍មុនអ្នកនាំពាក្យរបស់វិមានក្រមឡាំងនិងប្រធានាធិបតីផងលោក Dmitry Peskov បានបញ្ជាក់ហើយដែរថា វិមានក្រមឡាំងមិនអាចប្រកាសអំពីពេលវេលាដែលអាច ទៅរួចនៃដំណើរបំពេញទស្សនកិច្ចនិងព័ត៌មានលំអិតនោះ ឡើយរហូតដល់មានការអះអាងជាផ្លូវការ។
លោកបន្តថា៖មកដល់ពេលនេះយើងគ្មាន អ្វីដែលត្រូវរាយការណ៍ ឬបញ្ជាក់ប្រាប់នោះទេហើយរាល់ការបំពេញទស្សន កិច្ចនិងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋណាមួយពីសំណាក់ភ្ញៀវបរទេសនឹងត្រូវ បង្ហាញតាមកាលកំណត់ច្បាស់ លាស់និងត្រឹមត្រូវ៕
ប្រែសម្រួល៖ស៊ុនលី