ព័ត៌មានអន្តរជាតិ

សកម្មភាពបង្ក ហេតុរបស់អង់គ្លេស ជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងជាមួយចិន

ប៉េកាំង ៖ រដ្ឋាភិបាល ចក្រភព អង់គ្លេសបានប្រកាសថា ខ្លួននឹង “បង្កើនការវិនិយោគ លើវិស័យការពារជាតិ” នៅក្នុងការត្រួតពិនិត្យ សមាហរណកម្មឆ្នាំ២០២៣ របស់ខ្លួន ដែលសន្យាថានឹង “ឆ្លើយតបទៅនឹងការគំរាមកំហែងភូមិសាស្ត្រនយោបាយ ដែលកំពុងកើតឡើង” រួមទាំង “ការបង្ខិតបង្ខំសេដ្ឋកិច្ចរបស់ប្រទេសចិន ” ដោយបង្កើនការចំណាយយោធា របស់ចក្រភពអង់គ្លេសយ៉ាងសំខាន់ ក្នុងរយៈពេលពីរឆ្នាំខាងមុខ ដែលអ្នក​ជំនាញ​បាន​ឲ្យដឹង​ថា ​ជា​ចម្បង​ដើម្បី​បំពេញ​គោល​ដៅ ​យុទ្ធសាស្ត្រ​របស់​អាមេរិក។

អ្នកជំនាញបានព្រមានថា ការបង្កហេតុម្តងហើយម្តងទៀត របស់ចក្រភពអង់គ្លេស និងការបំផុសគំនិតឥតឈប់ឈរ នៃអ្វីដែលគេហៅថា “ទ្រឹស្តីគំរាមកំហែងរបស់ចិន” នឹងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងចិន និងចក្រភពអង់គ្លេស និងរំខានដល់កិច្ច សហប្រតិបត្តិការរបស់ពួកគេ។

សារព័ត៌មាន The Telegraph បានរាយការណ៍ថា ការត្រួតពិនិត្យរួមបញ្ចូលគ្នារបស់រដ្ឋាភិបាល ដែលបានធ្វើបច្ចុប្បន្នភាពលើគោលនយោបាយសន្តិសុខ ការការពារ ការអភិវឌ្ឍន៍ និងកិច្ចការបរទេស (IR23) គឺជាការប៉ុនប៉ង ដើម្បី “ស្វែងរកតុល្យភាពរវាងការទទួលយកវិធីសាស្រ្តដ៏តឹងរ៉ឹង ចំពោះប្រទេសចិន” ខណៈពេលដែលរក្សាបាននូវកិច្ច សហប្រតិបត្តិការជាមួយប្រទេសចិន ក្នុងវិស័យមួយចំនួន។

នៅពេលដែលការពិនិត្យឡើងវិញ រួមបញ្ចូលគ្នាត្រូវបានបោះពុម្ពផ្សាយក្នុងឆ្នាំ២០២១ វាបានពណ៌នាប្រទេសចិនថា ជា “ដៃគូប្រកួតប្រជែងជាប្រព័ន្ធ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The GlobalTime។

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីចក្រ ភពអង់គ្លេសlok Rishi Sunak បានឲ្យដឹងថា ប្រទេសចិន បានបង្ហាញ “ការប្រឈមមុខនឹងការ កំណត់សម័យ” ចំពោះសណ្តាប់ធ្នាប់ពិភពលោក ប៉ុន្តែវានឹងមិនក្លាយជា “គោលនយោបាយការបរទេសដ៏ឆ្លាតវៃ ឬស្មុគ្រស្មាញ ដើម្បីកាត់បន្ថយ” ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ត្រឹមតែពាក្យពីរប៉ុណ្ណោះ ដូចជាការដាក់ស្លាក។

លោក Sunak ក៏បានបញ្ជាក់ផងដែរ នូវការវិនិយោគបន្ថែមចំនួន ៥ ពាន់លានផោន (៦ ពាន់លានដុល្លារ) លើវិស័យការពារជាតិក្នុងរយៈពេល ២ឆ្នាំខាងមុខ និងមហិច្ឆតាចំណាយយោធារយៈពេលវែងថ្មីមួយ នៅពេលគាត់មកដល់សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំត្រីភាគីលើដំណាក់ កាលបន្ទាប់នៃកម្មវិធី AUKUS ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top