ព័ត៌មានអន្តរជាតិ

មិនខកខានយុគសម័យ មិនខកខានប្រវត្តិសាស្ត្រ មិនខកបំណងប្រជាជន លោក Xi Jinping កំណត់ទិសដៅដំណើរតស៊ូថ្មី

“កសាងសមិទ្ធផលដែល មិនខកខានយុគសម័យ មិនខកខានប្រវត្តិសាស្ត្រ មិនខកបំណងប្រជាជនក្នុងដំណើរតស៊ូថ្មី ” លោក Xi Jinping បានថ្លែងបែបនេះក្នុងសុន្ទរកថា ក្នុងពិធីបិទសម័យប្រជុំលើកទីមួយនៃ សភាតំណាងប្រជាជន ទូទាំងប្រទេសចិននីតិកាលទី ១៤ ដើម្បីជាអំពាវនាវដល់ការបង្កើនការ កសាងប្រទេសជាតិនិងស្តារប្រជាជាតិឡើង វិញ ។ មិនខកខានទាំងបី ដែលលោក Xi Jinpingបានលើកឡើងនោះ បានបង្កើតជាប្រព័ន្ធសម្របសម្រួល នៃទិសដៅដំណើរថ្មីរបស់ប្រទេសចិន។

–មិនខកខានយុគសម័យ ពីព្រោះវាបានឆ្លុះបញ្ចាំងឱ្យ ឃើញពិភពលោកបច្ចុប្បន្ន។
ក្នុងយុគសម័យនេះ បណ្តាប្រទេសនានាលើពិភពលោក បានប្រាស្រ័យទាក់ទងគ្នា និងពឹងផ្អែកលើគ្នាកាន់តែច្រើន កាន់តែក្លាយទៅជា សហគមន៍រួមវាសនាតែមួយ។ ក្នុងឱកាសខួប ៤៥ ឆ្នាំនៃកំណែទម្រង់ និងបើកទូលាយរបស់ប្រទេសចិន ចិនបានក្លាយទៅជាតួអង្គសេដ្ឋកិច្ចធំទី២ លើពិភពលោក ប្រទេសធំទីមួយវិស័យផលិតកម្ម ប្រទេសធំទីមួយវិស័យពាណិជ្ជកម្មទំនិញ។ល។ ការអភិវឌ្ឍរបស់ចិនមានអំណោយផលដល់ពិភពលោក ការអភិវឌ្ឍរបស់ចិនមិនអាច ឃ្លាតឆ្ងាយពីពិភពលោកបានឡើយ។
ក្នុងដំណើរថ្មី ប្រទេសចិនបន្តធ្វើដំណើរជាមួយពិភពលោក។ ក្នុងរបាយការណ៍នៃ សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ការទាមទារជាឫសគល់ដែលទំនើបកម្ម តាមបែបផែនចិនជំរុញឱ្យបង្កើតសហគមន៍វាសនារួម របស់មនុស្សជាតិ បង្កើតទម្រង់ថ្មីនៃអរិយធម៌របស់មនុស្សជាតិ ដែលបានគូសបញ្ជាក់ពី លក្ខណៈពិសេសចិនផង បញ្ចេញគុណតម្លៃដែល ដើម្បីផលប្រយោជន៍សកលផង។

ក្នុងសុន្ទរកថាលើកនេះ លោក Xi Jinpingបានបញ្ចេញសំឡេងរបស់ចិន ដែលសមស្របនឹងចរន្តសម័យកាល ទៅកាន់ពិភពលោកដែលបានបង្ហាញថា ការអភិវឌ្ឍរបស់ចិន និងការអភិវឌ្ឍសកលគឺសហការគ្នានិងឈ្នះ-ឈ្នះ។

–មិនខកខានប្រវត្តិសាស្រ្ត ពីព្រោះវាតភ្ជាប់នូវអតីតកាល និងអនាគត
ប្រជាជាតិចិនដែលមានអរិយធម៌ជាង៥ពាន់ឆ្នាំ បានកសាងនូវវិបុលភាពត្រចះត្រចង់ រាប់មិនអស់ក្នុងប្រវត្តិសាស្ត្រ ក៏ធ្លាប់ឆ្លងកាត់ឧបសគ្គជាច្រើនលើសលប់។ ក្នុងការលត់ដំរាប់មិនអស់ ប្រទេសចិនបានបង្កើតអព្ភូតហេតុពីរ គឺការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងស្ថិរភាពសង្គមរយៈពេលវែង ដែលកម្រមាននៅក្នុងពិភពលោក ម្យ៉ាងទៀតបានដើរនូវមាគ៌ា ទំនើបកម្មតាមបែបផែនចិន បង្កើតនូវទម្រង់ថ្មីនៃអរិយធម៌មនុស្សជាតិ។

ចាប់ពីឥឡូវរហូតដល់ពាក់កណ្តាលសតវត្សរ៍នេះ ប្រទេសចិននឹងកសាងខ្លួនឯងឱ្យក្លាយជា ប្រទេសសង្គមនិយមទំនើបកម្មខ្លាំងក្លា និងជំរុញឱ្យមានការស្ដារឡើងវិញ នូវភាពរុងរឿងដ៏អស្ចារ្យនៃប្រជាជាតិចិន គ្រប់ជ្រុងជ្រោយ។ លោក Xi Jinping បាននិយាយដល់ប្រវត្តិសាស្ត្រម្ដងទៀត ទាមទារឱ្យមានទំនុកចិត្តយ៉ាងមុតមាំលើប្រវត្តិសាស្ត្រ ពង្រឹងនូវគំនិតផ្ដួចផ្ដើមពីប្រវត្តិសាស្ត្រ វាមិនត្រឹមតែជាការបន្លឺសំឡេងរោទិ៍ និងសួរអំពីបំណងដើមប៉ុណ្ណោះទេ ក៏សង្ឃឹមថាមនុស្សនឹងក្រេបជញ្ជក់នូវកម្លាំង ដើម្បីឆ្ពោះទៅអនាគតពីបទពិសោធន៍ប្រវត្តិសាស្ត្រ។

–មិនខកបំណងប្រជាជន ព្រោះនេះគឺជាកម្លាំងចលករផង ក៏ជាទំនួលខុសត្រូវផង។
ពេលថ្លែងក្នុងសុន្ទរកថា លើកនេះ លោក Xi Jinping បានបកស្រាយពីគំនិតអភិបាលកិច្ច ឃ្លាទីមួយបានអរគុណយ៉ាងស្មោះ ចំពោះជំនឿចិត្តរបស់ប្រជាជន សុន្ទករថាទាំងមូលមិនបានឃ្លាត ចេញពីសុខុមាលភាពរបស់ប្រជាជន។ តម្កល់ប្រជាជនជាស្នូល ជាទិសដៅផ្តោតសំខាន់និងស្តង់ដារតម្លៃ នៃការធ្វើអភិបាលកិច្ចរបស់មេដឹកនាំចិនរូបនេះ។

ក្នុងដំណើរថ្មីក៏អ៊ីចឹងដែរ។ រំលេចពី”ប្រជាជន” គឺមានន័យថាផ្តោតការយកចិត្តទុកដាក់កាន់តែច្រើន ទៅលើការងារនិងជីវភាពរបស់ប្រពលរដ្ឋធម្មតា។ ធ្វើឱ្យរបបបែងចែកនិងប្រព័ន្ធរបប សន្តិសុខសង្គមមានសុក្រឹតភាព ពង្រឹងសេវាសាធារណៈ ធានាខ្សែបន្ទាត់ក្រហមនៃ ជីវភាពរបស់នៅរបស់ប្រជាជន។ល។ “បញ្ជីបញ្ហាជីវភាពប្រជាជន” ដែលត្រូវបានលើកឡើងក្នុងសុន្ទរកថារបស់លោក Xi Jinping បានផ្តោតលើបញ្ហាលំបាកដែលត្រូវការ ដោះស្រាយជាបន្ទាន់របស់ប្រជាជន។ “ធ្វើឱ្យសមិទ្ធផលកសាងទំនើបកម្មមាន អំណោយផលដល់ប្រជាជនឱ្យ បានកាន់តែច្រើននិងកាន់តែស្មើភាព ដើម្បីទទួលបានការវិវឌ្ឍរីកចម្រើនជាក់ស្តែង កាន់តែលេចធ្លោក្នុងការជំរុញវិបុលភាពរួម របស់ប្រជាជនទាំងឡាយ” គោលដៅដ៏អស្ចារ្យរបស់លោក Xi Jinping នេះបានបកស្រាយពី ”តម្កល់ប្រជាជនជាអាទិភាព” ក្នុងដួងចិត្តរបស់លោក។

សមាជបក្សកុម្មុយនីស្ដចិនលើកទី ២០ បានគូរប្លង់មេដ៏អស្ចារ្យនៃ ការជំរុញការស្តារឡើវិញនូវភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនដោយ គ្រប់ជ្រុងជ្រោយតាមរយៈការធ្វើទំនើបកម្ម តាមបែបផែនចិន តើត្រូវចាប់ផ្តើមយ៉ាងណា តើត្រូវអនុវត្តជាក់ស្តែងយ៉ាងណា មហាសន្និបាតនៃសភាទំាំងពីរលើកនេះ បានផ្តល់ចម្លើយយ៉ាងច្បាស់លាស់។ ក្នុងសុន្ទរកថារបស់លោក Xi Jinping នូវផ្លូវមួយដែលឆ្លុះបញ្ចាំងពីយុគសម័យ បង្កប់នូវអត្ថន័យប្រវត្តិសាស្រ្តនិងជុំវិញប្រជាជន បានណែនាំប្រជាជនឆ្ពោះទៅរកអនាគតកាន់តែល្អបវរ ៕

To Top