BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ថា យន្តហោះចម្បាំងរបស់កងយោធពលខេមភូមិន្ទចក្រភអង់គ្លេស ហៅកាត់ថា RAF និងអាល្លឺម៉ង់ បានស្ទាក់ចាប់យន្តហោះរុស្ស៊ី នៅជិតដែនអាកាសប្រទេសអេស្តូនី នៅក្នុងប្រតិបត្តិការរួមគ្នាជាលើកដំបូង ។
យន្តហោះទាំង២ បានហោះហើយដោយធ្វើការវាយលុក កាលពីថ្ងៃអង្គារដើម្បីស្ទាក់ចាប់ យន្តហោះចាក់សាំង Il-78 Midas ដែលហោះហើររវាងទីក្រុង St Petersburg និង Kaliningrad ។
យន្តហោះបានបរាជ័យ ក្នុងការទាក់ទងជាមួយការគ្រប់គ្រង ចរាចរណ៍ផ្លូវអាកាសក្នុងប្រទេសអេស្តូនី ។
បច្ចុប្បន្ន កងកម្លាំងទ័ពអាកាសអង់គ្លេស និងអាល្លឺម៉ង់ កំពុងរៀបចំផែនការរួមគ្នា តាមផែនការរបស់អង្គការ NATO នៅក្នុងតំបន់ ។
គួរបញ្ជាក់ថា ការស្ទាក់ចាប់ខ្លួនឯង គឺជាទម្លាប់ ប៉ុន្តែវាគឺជាលើកទី១ហើយ ដែលប្រតិបត្តិការបែបនេះត្រូវបាន ធ្វើឡើងរួមគ្នាដោយប្រទេសទាំង២ ។
ឧបទ្ទវហេតុនេះកើតឡើងចំពេល មានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអង្គការ NATO និងរុស្ស៊ី ជុំវិញការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន ទោះបីជាមិនមានភស្តុតាងណាមួយនៃ ការជាប់ពាក់ព័ន្ធជាមួយនឹងការបុកគ្នា កាលពីថ្ងៃអង្គាររវាងយន្តហោះចម្បាំងរុស្ស៊ី និងយន្តហោះគ្មានមនុស្សបើករបស់ សហរដ្ឋអាមេរិកនៅលើសមុទ្រខ្មៅក៏ដោយ ។
បន្ទាប់ពីហោះអមដំណើរយន្តហោះ Midas យន្តហោះទាំង២គ្រឿងត្រូវបានប្តូរទិសទៅស្ទាក់យន្តហោះ An-148 ដែលកំពុងធ្វើដំណើរជិត ដែនអាកាសអេស្តូនីផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា