ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត ព្រមានកាត់បន្ថយ ការនាំចេញប្រេង ក្នុងទ្រង់ទ្រាយធំ

បរទេស៖ រដ្ឋមន្ត្រីកិច្ចការងារថាមពល របស់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃម្សិលមិញនេះ តាមរយៈការចេញផ្សាយដោយ RT បានឲ្យដឹងថាបានព្រមានប្រឆាំងទៅនឹង បណ្តាប្រទេសនានាដែលប៉ុនប៉ង ក្នុងការកំណត់តម្លៃប្រេងឆៅរបស់ខ្លួន ចូលទៅក្នុងទីផ្សារនោះនឹងទទួលបាន នូវការកាត់បន្ថយការលក់ និងផលិតកម្មក្នុងទំហំយ៉ាងច្រើនមួយ។

លោករដ្ឋមន្ត្រីនិងជាព្រះអង្គម្ចាស់ Abdulaziz bin Salman បានព្រមានទៀតថាក្នុងនោះបណ្តា អ្នកផលិតប្រេងឆៅផ្សេងៗទៀត នឹងចាប់ផ្តើមអនុវត្តកិច្ចការងារនេះ ដូចទៅនឹងអារ៉ាប៊ីសាអូឌីតដែរ។

លោករដ្ឋមន្ត្រីបានពោលបែបនេះថា៖ ប្រសិនបើតម្លៃប្រេងត្រូវបានកំណត់ ចំពោះការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីតនោះ ពួកយើងនឹងមិនលក់ប្រេងទៅឲ្យ ប្រទេសទាំងនោះជាដាច់ខាត ក្នុងទំហំយ៉ាងហោចណាស់ត្រឹមតែ ពាក់កណ្តាលប៉ុណ្ណោះ ហើយខ្ញុំមិនភ្ញាក់ផ្អើលទេថាបណ្តាប្រទេសអ្នកនាំចេញ ផ្សេងទៀតនឹងបន្តធ្វើដូចគ្នានេះ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមការអះអាងដោយ រដ្ឋមន្ត្រីដដែលរូបនេះបានឲ្យដឹងទៀតដែរថា គោលនយោបាយកំណត់តម្លៃ ជៀសមិនផុតនឹងនាំឲ្យមានអស្ថិរភាពទីផ្សារ និងភាពប្រែប្រួល ហើយនឹងជះឥទ្ធិពលអវិជ្ជមានដល់ ឧស្សាហកម្មប្រេងទាំងមូលនៅ ទូទាំងពិភពលោកជាមិនខាន៕

ប្រែសម្រួល៖ ស៊ុន លី

To Top