ព័ត៌មានអន្តរជាតិ

បណ្តាញចារកម្មរុស្ស៊ី ជាច្រើននាក់ ត្រូវបានចាប់ខ្លួននៅប៉ូឡូញ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមជនបរទេសមួយក្រុមត្រូវ បានចាប់ឃាត់ខ្លួននៅក្នុងប្រទេសប៉ូឡូញ ដោយសាររកឃើញថា មានការសង្ស័យជាប់ពាក់ព័ន្ធ ទៅនឹងប្រតិបត្តិការធ្វើចារកម្ម ឲ្យទៅប្រទេសរុស្សី។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមទីភ្នាក់ងារសន្តិសុខរបស់ប្រទេសប៉ូឡូញ បានឈានទៅដល់ការបំបែក បានបណ្តាញចារកម្មដ៏សកម្មមួយ ដែលជឿជាក់ថា បានកំពុងធ្វើការឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ ហើយជឿជាក់ថា ពួកគេកំពុងមានផែនការ អាក្រក់ជាច្រើនទៀតផង។

មនុស្សមួយក្រុមដែលមានគ្នា៦នាក់ ត្រូវបានចាប់ខ្លួនក្រោយបានប៉ូលីសប៉ូឡូញ តាមដានរកឃើញថា ពួកគេបានបង្កប់កាម៉េរាសំងាត់ ដើម្បីថតរូបហេដ្ឋារចនាសម្ព័ន្ធ ធ្វើដំណើរសំខាន់ៗរបស់ប៉ូឡូញ ដែលប្រើប្រាស់សម្រាប់ការដឹកជញ្ជូនជំនួយ ទៅឲ្យប្រទេសអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាជម្លោះបែបចារកម្ម រវាងរុស្សីនិងលោកខាងលិច មានអាយុកាលជាច្រើនទសវត្សមកហើយ ប៉ុន្តែទើបតែនឹងចាប់ផ្តើមកើនឡើង កំដៅខ្លាំងនៅក្នុងអំឡុងពេលនៃ ជម្លោះនៅអ៊ុយក្រែនដែលប៉ូឡូញ ត្រូវបានគេដឹងថា ជាសម្ព័ន្ធមិត្តរឹងម៉ាំជាងគេរបស់អ៊ុយក្រែន និងជាច្រកដ៏សំខាន់ក្នុងការ ផ្គត់ផ្គង់អាវុធនិងជំនួយនានា៕

ប្រែសម្រួល៖ ស៊ុន លី

To Top