ព័ត៌មានអន្តរជាតិ

លោក Xi Jinping អញ្ជើញចូលរួមកិច្ចសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនីស្តចិននិងគណបក្សនយោបាយពិភពលោកព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ

លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ច សន្ទនាជាន់ខ្ពស់ រវាងបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយពិភពលោក នៅក្រុងប៉េកាំងកាលពីថ្ងៃទី១៥ ខែមីនា ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះក្រោមប្រធានបទ «ពួតដៃគ្នាដើរតាមផ្លូវទំនើបកម្ម» ។

លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេស នានាមានអនាគតនិងជោគ វាសនាតភ្ជាប់គ្នាយ៉ាងស្អិតល្មួត អរិយធម៌ខុសៗគ្នា មានភាពបរិយាប័ន្ន និងមានសុខដុមនីយកម្ម បានផ្លាស់ប្តូរនិងរៀនសូត្រ ពីគ្នា ទៅវិញទៅមក ដែលបានដើរតួនាទី មិនអាចជំនួសបាន ក្នុងការជំរុញដំណើរធ្វើទំនើបកម្ម សង្គមរបស់មនុស្សជាតិ និងធ្វើឱ្យអរិយធម៌សកល លោកមានភាពសម្បូរបែប។ ពេលនេះ ខ្ញុំសូមលើកឡើងនូវគំនិតផ្តួច ផ្តើមអរិយធម៌សកល ។

លោកបានគូសបញ្ជាក់ថា ប្រឈមមុខនឹងសំណួរមួយចំនួន ស្តីពីការធ្វើទំនើបកម្មក្នុងនាមជាជាកម្លាំង ដ៏សំខាន់សម្រាប់ដឹកនាំ និងជំរុញដំណើរធ្វើទំនើបកម្ម គណបក្សនយោបាយមានទំនួលខុស ត្រូវធ្វើការឆ្លើយតប ។ បក្សកុម្មុយនីស្តចិន បានតភ្ជាប់ជោគវាសនារបស់ខ្លួនជាមួយជោគវាសនា របស់ប្រជាជន នៃបណ្តាប្រទេសនានាយ៉ាង ស្អិតល្មួតជាប់រហូត ខិតខំប្រឹងប្រែងផ្តល់កាលានុវត្តភាពថ្មី ចំពោះការអភិវឌ្ឍពិភពលោកតាមរយៈសមិទ្ធផលថ្មី នៃការធ្វើទំនើបកម្មតាមបែបផែនចិន ផ្តល់កម្លាំងចលករថ្មី ដល់ការស្វែងរកផ្លូវទំនើបកម្មរបស់មនុស្សជាតិ ក៏ដូចជាដើរតួនាទីថ្មី ចំពោះនវានុវត្តន៍ទ្រឹស្តីនិងការអនុវត្តជាក់ស្តែងនៃការធ្វើទំនើបកម្មសង្គមមនុស្សជាតិ៕

To Top