ព័ត៌មានអន្តរជាតិ

ប្រាក់ដុល្លារអាមេរិក ឡើងថ្លៃ លើការដេញថ្លៃដែលមាន សុវត្ថិភាព ខណៈដែលការភ័យខ្លាច ផ្នែកធនាគារកើនឡើង

ញូវយ៉ក៖ ប្រាក់ដុល្លារអាមេរិកបានកើនឡើង នៅក្នុងការជួញដូរយឺតកាលពីថ្ងៃពុធ ខណៈដែលអ្នកចូលរួមទីផ្សារស្វែង រកទីជម្រកសុវត្ថិភាព ចំពេលមានវិបត្តិធនាគារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សន្ទស្សន៍ប្រាក់ដុល្លារដែលវាស់វែងប្រាក់ដុល្លារធៀប នឹងដៃគូរសំខាន់ៗចំនួន ៦ផ្សេងទៀតបានកើនឡើង ១ ភាគរយដល់ ១០៤,៦២៩៩ ។ នៅចុងការជួញដូរ នៅញូវយ៉ក ប្រាក់អឺរ៉ូបានធ្លាក់ចុះដល់ ១,០៥៨៧ដុល្លារអាមេរិកពី ១,០៧៤០ដុល្លារក្នុង វគ្គមុន ហើយប្រាក់ផោនអង់គ្លេសបានធ្លាក់ចុះដល់ ១,២០៧៧ ដុល្លារអាមេរិកពី ១,២១៧២ដុល្លារក្នុងវគ្គមុន។

ប្រាក់ដុល្លារអាមេរិកបានទិញ ១៣៣,៥០ប្រាក់យ៉េនជប៉ុន ទាបជាង ១៣៤,១៦យ៉េនជប៉ុននៃវគ្គមុន។ ប្រាក់ដុល្លារអាមេរិកឡើងដល់ ០,៩២៨៥ហ្វ្រង់ស្វីសពី ០,៩១៣២ហ្វ្រង់ស្វីស ហើយវាឡើងដល់ ១,៣៧៤១ដុល្លារកាណាដា ពី ១,៣៦៨១ដុល្លារកាណាដា។

ប្រតិកម្មទីផ្សារខាងលើបានកើតឡើងនៅពេលដែលភាពចលាចលនៅក្រុមហ៊ុន Credit Suisse បន្តការភ័យខ្លាចនៃ វិបត្តិធនាគារ។ ភាគហ៊ុនរបស់ Credit Suisse កាលពីថ្ងៃពុធបានធ្លាក់ចុះដល់កម្រិតទាបបំផុត បន្ទាប់ពីអ្នកវិនិយោគកំពូល នៅក្នុងធនាគារស្វីស ដែលជួបបញ្ហាបាននិយាយថា ខ្លួននឹងមិនធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងក្រុមហ៊ុននោះទេ។

គួរបញ្ជាក់ថា ភាពចលាចលបានកើតឡើងនៅពេលដែលអារម្មណ៍ ទីផ្សារត្រូវបានបិទបាំងដោយការបរាជ័យធនាគារ នាពេលថ្មីៗនេះនៅក្នុងសហរដ្ឋអាមេរិក៕

To Top