អាតែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះមនុស្ស រាប់ម៉ឺននាក់បានតវ៉ានៅទូទាំងប្រទេសក្រិច កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលកម្មករបានធ្វើកូដកម្ម ទ្រង់ទ្រាយធំដើម្បីបញ្ចេញកំហឹង ចំពោះគ្រោះមហន្តរាយរថភ្លើងកាលពីខែមុន ដែលបានសម្លាប់មនុស្ស ៥៧នាក់ ។
គួររំលឹកថា សោកនាដកម្មថ្ងៃទី២៨ ខែកុម្ភៈ បានលាតត្រដាងពីការបរាជ័យ ផ្នែកសុវត្ថិភាពជាច្រើនទសវត្សរ៍ នៅក្នុងផ្លូវដែកក្រិក ហើយបានដាក់សម្ពាធយ៉ាងធំ ទៅលើរដ្ឋាភិបាលអភិរក្ស នៅមុនការបោះឆ្នោតជាតិ ។
ប៉ូលិសបានឲ្យដឹងថា មនុស្សជាង ៤០.០០០នាក់ បានតវ៉ាទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងមនុស្ស ២៥.០០០ក់នៅទីក្រុអាតែន និងប្រហែល៨.៥០០នាក់ នៅក្នុងទីក្រុងធំបន្ទាប់ របស់ប្រទេសនីមួយៗគឺ Thessaloniki និង Patras ។
ក្រុមបាតុករមកពីសហភាពកុម្មុយនិស្ត PAME បានស្រែកថា “ឧក្រិដ្ឋកម្មនេះនឹងមិនត្រូវបានគេបំភ្លេចឡើយ” ខណៈក្រុមមនុស្សដើរដង្ហែរ មកកាន់សភានៅក្នុងរដ្ឋធានី ។
ក្រុមសិស្សបានស្រែកថា “ឃាតករ” ហើយអ្នកដើរដង្ហែក្បួនបាន គប់ខិត្តប័ណ្ណរបស់នាយករដ្ឋមន្ត្រី Kyriakos Mitsotakis ពាក់មួកប្រធានស្ថានីយ៍ ដោយដាក់ចំណងជើងថា “វាជាកំហុសរបស់មនុស្សគ្រប់គ្នា ប៉ុន្តែជារបស់ខ្ញុំ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា