ព័ត៌មានអន្តរជាតិ

ស៊ីរី បង្ហាញបំណងចង់ បានវត្តមានយោធារុស្ស៊ី បន្ថែមទៀតក្នុងប្រទេស

" "

បរទេស៖ ប្រធានាធិបតីស៊ីរីលោក Bashar Assad បានធ្វើការលើកឡើងកាលពីថ្ងៃម្សិលមិញនេះថា វត្តមានយោធារបស់រុស្សីនៅក្នុងប្រទេសស៊ីរី គួរតែត្រូវបានធ្វើឡើងជាអចិន្ត្រៃយ៍។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក RIA កាលពីថ្ងៃម្សិលមិញនេះដែរ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាង លោកប្រធានាធិបតីស៊ីរីរូបនេះ ជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin នៅក្នុងទីក្រុងមូស្គូមុននេះមួយថ្ងៃ។

" "

លោក Assad បានបន្តថាលោកនឹងស្វាគមន៍វត្តមាន របស់កងកម្លាំងរុស្សីបន្ថែមទៀត នៅក្នុងប្រទេសស៊ីរីទាំងកងទ័ព និងមូលដ្ឋានទ័ពក្តីដោយអះអាងថា វាគឺជារឿងដ៏ល្អនិងចាំបាច់សម្រាប់ស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងភេវរកម្ម។

" "

គួររំលឹកដែរថា រដ្ឋាភិបាលក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងដាម៉ាស គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងគ្នាអស់រយៈពេលជាយូរមកហើយ គិតចាប់តាំងតែពីសម័យសហភាពសូវៀតមកម្ល៉េះ ហើយកាលពីឆ្នាំ២០១៥ រុស្សីចាប់ផ្តើមបញ្ជូនយោធារបស់ខ្លួន ឲ្យមានវត្តមាននៅក្នុងប្រទេសស៊ីរី ក្នុងគោលបំណងសំខាន់ប្រយុទ្ធប្រឆាំង ទៅនឹងក្រុមជ្រុលនិយមIS និងក្រុមដែលគាំទ្រពីលើលោកខាងលិច Jihadជាដើម៕

ប្រែសម្រួល៖ ស៊ុន លី

To Top