ព្រុចសែល ៖ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់ធនាគារកណ្តាល ក្នុងការ ប្រយុទ្ធប្រឆាំង នឹងការកើនឡើង អតិផរណាកាលពីឆ្នាំមុន ដែលត្រូវបានគេ មើលឃើញថា មានតួនាទីសំខាន់ក្នុងបញ្ហាថ្មីៗ សម្រាប់ប្រព័ន្ធ ធនាគារអឺរ៉ុប អ្នកវិភាគឲ្យដឹងថា ការកែសម្រួលថ្មី ចំពោះគោលនយោបាយ អាចមានឥទ្ធិពលជះឥទ្ធិពល ដល់ការបន្ថយកំណើន សេដ្ឋកិច្ច និងការពង្រីកនិន្នាការអតិផរណាបច្ចុប្បន្ន។
ក្នុងរយៈពេលប៉ុន្មានថ្ងៃ នៃការបរាជ័យ របស់ធនាគារអាមេរិក ចំនួនពីរគឺធនាគារ Silicon Valley Bank (SVB) មកពី California និងធនាគារ Signature Bank ក្នុងទីក្រុងញូវយ៉ក ការព្រួយបារម្ភអំពីផលប៉ះពាល់របស់វាទៅលើស្ថាប័ន ហិរញ្ញវត្ថុអឺរ៉ុប បានចាប់ផ្តើមជំរុញឱ្យតម្លៃភាគហ៊ុនធ្លាក់ចុះ។ ការដឹកនាំដោយ ភាគហ៊ុនធនាគារ ផ្សារហ៊ុនអឺរ៉ុបភាគច្រើនបានទទួលរងការខាតបង់យ៉ាង សំខាន់នៅថ្ងៃច័ន្ទ និងថ្ងៃពុធ ដែលរាល់ពេល ដែលបន្តដោយការស្ទុះងើបឡើង វិញតិចតួចប៉ុណ្ណោះ។
ជនរងគ្រោះដ៏ធំបំផុតនៅអឺរ៉ុប រហូតមកដល់ពេលនេះគឺធនាគារ Credit Suisse ដែលជាធនាគារដ៏ធំរបស់ប្រទេសស្វីស។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានបាត់បង់ស្ទើរតែមួយភាគបួន នៃតម្លៃរបស់ពួកគេកាលពីថ្ងៃពុធ។
ក្រុមអ្នកវិភាគបានឲ្យដឹងថា កត្តាសំខាន់ដែលរួមចំណែកដល់បញ្ហា គឺការកើនឡើងអត្រាការប្រាក់ ខណៈដែលធនាគារកណ្តាលបានប្រឹងប្រែង ដើម្បីទប់ទល់នឹងអតិផរណា ដែលបង្កឡើងដោយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។
នៅឆ្នាំ២០២២ តម្លៃនៅក្នុងតំបន់អឺរ៉ូ បានកើនឡើង ជាមធ្យម ៨,៤ភាគរយ ដែលជាអត្រាខ្ពស់បំផុត ដែលបានកត់ត្រាចាប់តាំង ពីការដាក់បញ្ចូលរូបិយប័ណ្ណអឺរ៉ូ ក្នុងឆ្នាំ១៩៩៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោក Giorgio Di Giorgio សាស្ត្រាចារ្យផ្នែកម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ រូបិយវត្ថុនៅសាកលវិទ្យាល័យ LUISS នៃទីក្រុងរ៉ូម បានប្រាប់កាសែតស៊ិនហួ ថា “ទាំងធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលអឺរ៉ុប បានប៉ាន់ស្មានមិនដល់ការកើតឡើងវិញនៃអតិផរណា។
លោក Di Giorgio បានលើកឡើងថា “ពួកគេចាប់ផ្តើមមានប្រតិកម្ម ចំពោះការកើនឡើង នៃអតិផរណាលើសពីគោលដៅ ២ភាគរយជាមួយនឹង ការពន្យារពេលរយៈពេល ៦ ឬ ៨ខែ ហើយពួកគេមិនមែនជាមនុស្សតែម្នាក់នោះទេ” លោក Di Giorgio បាននិយាយដោយបន្ថែមថា នៅពេលដែលធនាគារកណ្តាល មានប្រតិកម្មចំពោះការកើនឡើងតម្លៃ ពួកគេដំឡើងអត្រា ការប្រាក់យឡាងគំហុគ។
លោកបន្ថែមថា “ច្បាស់ណាស់ នៅពេលអ្នកធ្វើអ្វីមួយដូចនេះ ហើយអ្នកបន្តធ្វើវារយៈពេលមួយឆ្នាំ ដូចដែលធនាគារកណ្ដាលអាមេរិក បានធ្វើអស់រយៈពេល ៨ខែហើយ ដូចដែលធនាគារកណ្ដាលអឺរ៉ុបបានធ្វើ អ្នកកំពុងដាក់ទម្ងន់លើស្មារបស់អ្នកដែលជំពាក់បំណុល”៕