បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថាលោក Ma Ying Jeou អតីតប្រធានាធិបតីនៃកោះតៃវ៉ាន់ នឹងត្រូវបំពេញទស្សនកិច្ច ទៅកាន់ប្រទេសចិន នៅក្នុងខែមិនានេះ។
ដំណើរទស្សនកិច្ចរបស់លោក អតីតប្រធានាធិបតីរូបនេះនឹងក្លាយទៅជាដំណើរទស្សនកិច្ច ជាប្រវត្តិសាស្ត្ររវាងភាគីទាំងពីរក្នុងពេលដែលភាពតានតឹងកំពុង កើនឡើងហើយលោក Ma Ying Jeou រូបនេក៏ធ្លាប់ជួបពិភាក្ សាជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping ម្តងដែរកាលពីឆ្នាំ២០១៥ ។
តាមផែនការក៏បានបង្ហាញដែរថា គោលបំណង នៃដំណើរទស្សនកិច្ចលើកនេះធ្វើឡើង ដើម្បីអាចកាត់បន្ថយភាពតានតឹងនិងបន្ថូរបន្ថយទំនាក់ទំនងមិនល្អ រវាងគ្នាសាជាថ្មី។
លោក Ma នឹងត្រូវបំពេញទស្សនកិច្ចរយៈពេលវែងនៅក្នុង ទឹកដីចិនចន្លោះពីថ្ងៃទី២៧ ខែមិនាដល់ថ្ងៃទី៧ខែមេសាទៅកាន់ទីក្រុងសំខាន់ៗដូចជា Nanjing, Wuhan, Changsha, Chongqing និង Shanghai ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី