ព័ត៌មានអន្តរជាតិ

New Update៖ ជំនួបរវាងលោក ហ្ស៊ី និងលោក ពូទីន នឹងពិភាក្សាលើការពង្រឹងចំណងមេត្រីភាពកាន់តែរឹងមាំ

ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ថា លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន កំពុងចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីប្រទេសនេះបានឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំមុន ហើយគ្រោងនឹងអង្គុយចរចាជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ។

លោក Steve Rosenberg និពន្ធនាយកប្រចាំនៅរុស្ស៊ី និងអ្នកឆ្លើយឆ្លងព័ត៌មានចិន Stephen McDonell បាន និងកំពុងពិចារណាពីអ្វីដែលភាគីនីមួយៗស្វែងរកដើម្បីទទួលបានពីកិច្ចពិភាក្សា និងអ្វីដែលយើងដឹងអំពីទំនាក់ទំនងរវាងប្រទេសទាំង២ ។

ក្តីស្រមៃរបស់លោក ពូទីន ដែលជាអ្នកបានចាប់ផ្តើមសង្គ្រាមដែលមិនបានសម្រេចទៅតាមផែនការ ។ អ្នកកំពុងស្ថិតនៅក្នុងការដាក់ទណ្ឌកម្ម ហើយឥឡូវនេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចេញដីកាចាប់ខ្លួនពីបទឧក្រិដ្ឋកម្មសង្រ្គាម ដែលមានឈ្មោះរបស់អ្នក ។ ពេលខ្លះអ្នកត្រូវការមិត្តម្នាក់ នោះគឺ លោក ហ្ស៊ី ជិនពីង ។

លោកប្រធានាធិបតី ហ្ស៊ី ធ្លាប់បានហៅប្រធានាធិបតី ពូទីន ថា ជា “មិត្តល្អបំផុត” ។ អ្នកទាំង២មានភាពដូចគ្នាច្រើន គឺ ពួកគេទាំង២គឺជាមេដឹកនាំផ្តាច់ការ ហើយអ្នកទាំង២ទទួលយកគំនិត “ពិភពលោកពហុប៉ូល” ដែលគ្មានការត្រួតត្រារបស់សហរដ្ឋអាមេរិក ឡើយ ។

នៅទីក្រុងម៉ីស្គូ គេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី “ការពង្រឹងភាពជាដៃគូទូលំទូលាយ” រវាងប្រទេសទាំង២ ។

គួរបញ្ជាក់ថា សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន គឺជាសញ្ញាច្បាស់លាស់នៃការគាំទ្រសម្រាប់ប្រទេសរុស្ស៊ី និងប្រធានាធិបតីរបស់ខ្លួន នៅគ្រាដែលវិមានក្រឹមឡាំងស្ថិតនៅក្រោមសម្ពាធអន្តរជាតិយ៉ាងខ្លាំង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top