ព័ត៌មានអន្តរជាតិ

លោក ពូទីន បង្ហាញមូលហេតុ ដែលលោកមិនបើកការ ឈ្លានពានពេញលេញ លើអ៊ុយក្រែន ក្នុងឆ្នាំ២០១៤

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានចែករំលែកហេតុផលជាក់ស្តែងថា ហេតុអ្វីបានជាលោកមិនបញ្ជាឱ្យមាន ការឈ្លានពានពេញលេញលើ អ៊ុយក្រែនក្នុងឆ្នាំ២០១៤ ។

នៅក្នុងបទសម្ភាសន៍ ជាមួយប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ី 1 ដែលគ្រប់គ្រងដោយរដ្ឋ លោក ពូទីន បានអះអាងថា លោកចង់ដោះស្រាយភាពចលាចល នៅក្នុងតំបន់ដោយមិនធ្វើសង្គ្រាម។

យោងតាមសារព័ត៌មាន TASS ដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ី លោក ពូទីន បានលើកឡើងថា “យើងសន្មត់ថា យើងនឹងអាចដោះស្រាយ ស្ថានការណ៍ដោយសន្តិវិធីយ៉ាងពិតប្រាកដ។ យើងមិនដែលខ្វល់ខ្វាយ ចំពោះការប្រឈមមុខដាក់គ្នាណាមួយឡើយ”។

លោកអះអាងថា “ឥឡូវ​នេះ យើង​ឃើញ​ថា ​យើង​មាន​ភាព​រញ៉េរញ៉ៃ​ដោយ​មិន​មាន​ ដៃ​គូ​ណា​មួយ​របស់​យើង​មាន ​បំណង​ដោះ​ស្រាយ​អ្វី​ដោយ​សន្តិវិធីឡើយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

លោកបានបន្ថែមថា “ទីពីរ នេះក៏អនុវត្តចំពោះការត្រៀមខ្លួនរបស់យើង សម្រាប់សកម្មភាពដ៏ធ្ងន់ធ្ងរមួយចំនួនបន្ថែមទៀត នៅក្នុងក្របខ័ណ្ឌរបស់យើង នៃអ្វីដែលគេហៅថា “និទាឃរដូវនៅឧបទ្វីបគ្រីមៀ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top