ព័ត៌មានអន្តរជាតិ

បញ្ញវន្តរុស្ស៊ី ៖ ដំណើរទស្សនកិច្ច របស់លោកXi Jinping ប្រធានរដ្ឋចិន នៅប្រទេសរុស្ស៊ី មានអត្ថន័យសំខាន់

លោក Xi Jinping ប្រធានរដ្ឋចិន នឹងអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅរុស្ស៊ី ពីថ្ងៃទី២០ ខែមីនាឆ្នាំ២០២៣ ។ លោក Alexander Semyonov នាយកផ្នែកបង្រៀន និងស្រាវជ្រាវភាសាបូព៌ា នៃបណ្ឌិត្យសភាការទូត នៃក្រសួងការបរទេសរុស្ស៊ីបានថ្លែង នៅក្នុងបទសម្ភាសន៍ ផ្តាច់មុខជាមួយអ្នកយកព័ត៌មាន ពីទីភ្នាក់ងារព័ត៌មានស៊ីនហ័ចិនថា “មានកល្យាណមិត្តមកពីទីឆ្ងាយ នេះជារឿងគួរឱ្យសោមនស្សណាស់។ ដំណើរទស្សនកិច្ចរបស់ លោកXi Jinping គឺបង្កប់អត្ថន័យយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ ទំនាក់ទំនងរុស្ស៊ីនិងចិន។
  
លោកSemyonov បាននិយាយថា កាលពី១០ឆ្នាំមុន ក្នុងឋានៈជាមេដឹកនាំកំពូលថ្មី របស់ប្រទេសចិន ប្រទេសដែលលោក Xi Jinping ធ្វើដំណើរ ទស្សនកិច្ច នៅបរទេស លើកដំបូងគឺប្រទេសរុស្ស៊ី ។ ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចលើកនោះ លោក Xi Jinping បានដាក់ចេញនូវចក្ខុវិស័យ នៃការលើកកម្ពស់ការកសាងសហគមន៍រួមវាសនា នៃមនុស្សជាតិ។ ដប់ឆ្នាំក្រោយមក លោក Xi Jinping បានធ្វើឱ្យរុស្ស៊ីក្លាយជាប្រទេសដំបូង នៃដំណើរទស្សនកិច្ចនៅបរទេស របស់លោកម្តងទៀត បន្ទាប់ពីបានត្រូវជាប់ឆ្នោតជាប្រធានរដ្ឋចិនម្តងទៀត។ ទោះបីជាមានភាពមិនច្បាស់លាស់ និងភាពចលាចល ក្នុងស្ថានភាពអន្តរជាតិ នាពេលបច្ចុប្បន្នក៏ដោយ ភាពធន់និងស្ថិរភាពនៃទំនាក់ទំនងទ្វេភាគីរុស្ស៊ីនិងចិន គឺជាការពិតដែល មិនអាចប្រកែកបាន។

លោកបានបន្តថា ដំណើរទស្សនកិច្ច របស់លោក Xi Jinpingប្រធនរដ្ឋចិន បានបញ្ជាក់ជាថ្មីម្តងទៀត នូវមូលដ្ឋានគ្រឹះនយោបាយដ៏រឹងមាំនៃទំនាក់ទំនងដៃ គូសម្របសម្រួលយុទ្ធសាស្ត្រ ដោយគ្រប់ជ្រុងជ្រោយ រវាងរុស្ស៊ី និងចិនក្នុងយុគសម័យថ្មី។ គឺលោក Xi Jinping ដែលបានត្រួសត្រាយ ឱ្យឈានចូលយុគសម័យថ្មី នៃ ទំនាក់ទំនងទ្វេភាគី រវាងរុស្ស៊ី និងចិន ដែលជាយុគសម័យនៃការពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក គាំទ្រគ្នាទៅវិញទៅមកក្នុង កាលៈទេសៈលំបាក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលមិនធ្លាប់មានពីមុនមក ទំនាក់ទំនងមនុស្សធម៌ដ៏ស្មោះស្ម័គ្រ និងផ្ដល់ផលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក ៕

To Top