ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលបារាំង រួចផុតពីការបោះឆ្នោត ដកសេចក្តីទុកចិត្ត ជុំវិញកំណែទម្រង់ច្បាប់សោធននិវត្តន៍ ដ៏ចម្រូងចម្រាស់ របស់ប្រធានាធិបតី Macron

" "

បរទេស៖ សមាជិកសភាក្នុងសភាជាតិ របស់ប្រទេសបារាំង បានច្រានចោលញត្តិ សុំឱ្យដកសេចក្តីទុកចិត្ត ចំនួនពីរកាលពីថ្ងៃចន្ទ ដោយការច្រានចោលនេះ គឺបានជម្រះផ្លូវសម្រាប់កំណែទម្រង់ច្បាប់ សោធននិវត្តន៍ដ៏ចម្រូងចម្រាស់ របស់ប្រធានាធិបតី Emmanuel Macron ដើម្បីក្លាយជាច្បាប់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ញត្តិទីមួយដែលដាក់ ដោយក្រុមចម្រុះកណ្តាល ដែលមានការគាំទ្រយ៉ាងទូលំទូលាយលើ គណបក្សនយោបាយឆ្វេង ទទួលបាន ២៧៨សំឡេងគាំទ្រក្នុងការដាក់ ទណ្ឌកម្មរដ្ឋាភិបាល ត្រឹមតែប្រាំបួននៃចំនួនដែលត្រូវការ ២៨៧សំឡេង ។ ញត្តិទីពីរដែលដាក់ដោយគណបក្សស្តាំនិយម Rally ទាក់ទាញបានតែ ៩៤សំឡេងប៉ុណ្ណោះ។

" "

Olivier Marleix មេដឹកនាំគណបក្សសាធារណរដ្ឋ ភាគច្រើនបានប្តេជ្ញាចិត្តបក្សពួក របស់លោកក្នុងការគាំទ្រ រដ្ឋាភិបាលដោយទទួលស្គាល់ នូវអ្វីដែលលោកហៅថា “តម្រូវការសម្រាប់កំណែទម្រង់ ដើម្បីសង្គ្រោះប្រព័ន្ធសោធននិវត្តន៍របស់យើង និងការពារអំណាច ទិញរបស់អ្នកចូលនិវត្តន៍” ទោះបីជាសមាជិកគណបក្សមួយ ចំនួនតូចមិនគាំទ្រក៏ដោយ។ ដើម្បីគាំទ្រញត្តិដកសេចក្តីទុកចិត្តដំបូង។

" "

លោក Agnes Evren អនុប្រធានគណបក្សនេះ ធ្លាប់បានសន្យាថា សមាជិកសភាមកពីគណបក្ស សាធារណរដ្ឋចំនួនប្រាំរូបនឹងបោះឆ្នោត ប្រឆាំងនឹងកំណែទម្រង់របស់លោក Macron ដែលជាការខុសឆ្ងាយ ពីក្រុមចំនួន ៣០ ដែលនឹងត្រូវបានទាមទារដើម្បីរារាំងកញ្ចប់ប្រាក់សោធននិវត្តន៍នេះ។ សមាជិកសភាជាច្រើនរូប បានចេញមុខកាលពីចុងសប្តាហ៍ ដើម្បីអះអាងថា ពួកគេបានទទួលការគំរាម កំហែងដល់ជីវិតពីអ្នកបោះឆ្នោត ដែលស្វែងរកការបំផ្លិចបំផ្លាញ សន្លឹកឆ្នោតរបស់ពួកគេ នៅលើញត្តិកាលពីថ្ងៃចន្ទ៕

ប្រែសម្រួលៈ ណៃ តុលា

To Top