ព័ត៌មានអន្តរជាតិ

កម្មវិធី«រឿងនិទានបុរាណ ដែលលោកXi Jinping និយមចូលចិត្ត»វគ្គទី២ (ភាសារុស្ស៊ី) ចាក់ផ្សាយតាមស្ថានីយ ទូរទស្សន៍សំខាន់ៗ របស់រុស្ស៊ី

ខណៈដែលលោកXi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី កម្មវិធី «រឿងនិទានបុរាណ ដែលលោកXi Jinping និយមចូលចិត្ត»វគ្គទី២ (ភាសារុស្ស៊ី) បានចាក់ផ្សាយតាមស្ថានីយ ទូរទស្សន៍សំខាន់ៗ របស់រុស្ស៊ី ។ ថ្ងៃទី ២០ ខែមីនា លោកShen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជានាយកអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងលោកDobrodeev ប្រធានក្រុមហ៊ុនទូរទស្សន៍ និងវិទ្យុជាតិរុស្ស៊ី បានរួមគ្នាចាប់ដំណើរការ សម្រាប់កម្មវិធីនេះ ព្រមទាំងថ្លែងសុន្ទរកថា។

ភាគីទាំង២បានលើកឡើងថា នឹងដើរតួនាទីយ៉ាងពេញលេញ ជាប្រព័ន្ធសារព័ត៌មានសំខាន់ ឆ្លើយតបនឹង គំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីជំរុញឱ្យប្រទេសចិន និងរុស្ស៊ី ផ្លាស់ប្តូរនិងរៀនសូត្រទៅវិញទៅមក តភ្ជាប់ដួងចិត្តរបស់ប្រជាជន នៃប្រទេសទាំង២ ព្រមនិងជំរុញការកសាង សហគមន៍រួមវាសនាតែមួយ របស់មនុស្សជាតិ៕

To Top