ព័ត៌មានអន្តរជាតិ

អតីតទីប្រឹក្សាសន្តិសុខជាតិ អាមេរិកថា អាមេរិកមិន គួរសហការជុំវិញដីការ ចាប់ខ្លួនលោក ពូទីន នោះទេ, ICC ជាស្ថាប័នដ៏គ្រោះថ្នាក់

បរទេស៖ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានចេញមុខប្រឆាំងនឹងសេចក្តីសម្រេច របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដោយលោក John Bolton បានហៅតុលាការថា “ខុសច្បាប់ជាមូលដ្ឋាន” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Bolton បានប្រាប់ Sky News កាលពីថ្ងៃច័ន្ទថា “ខ្ញុំជឿជាក់ និងមានរយៈពេលជាច្រើនឆ្នាំមកហើយថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺមិនស្របច្បាប់ជាមូលដ្ឋាន” ដោយលោកបន្ថែមថា ដីកាចាប់ខ្លួនលោកពូទីន មិនមែនជាអ្វី ដែលសហរដ្ឋអាមេរិក គួរសហការជាមួយនោះទេ។

លោកបានបន្តថា «វាជាស្ថាប័នដ៏គ្រោះថ្នាក់មួយ ។ «វាជាការអនុវត្តអំណាច របស់រដ្ឋាភិបាលក្នុងភាពខ្វះចន្លោះដោយគ្មាន ក្របខណ្ឌរដ្ឋធម្មនុញ្ញដើម្បីរារាំងវា»។

សូមជម្រាបថា អង្គបុរេជំនុំជម្រះរបស់តុលាការ បានចេញដីកាកាលពីថ្ងៃសុក្រ ចាប់ខ្លួនលោកពូទីន ប្រធានាធិបតីរុស្ស៊ី និងស្នងការសិទ្ធិកុមាររុស្ស៊ី លោកស្រី Maria Lvova-Belova ពីបទ ” និរទេសកុមារដោយខុសច្បាប់” ពី “តំបន់កាន់ កាប់នៃអ៊ុយក្រែន” ។ ការចោទប្រកាន់នេះ សំដៅទៅលើកិច្ចខិតខំប្រឹង ប្រែងរបស់រុស្ស៊ី ក្នុងការជម្លៀសជនស៊ីវិល ចេញពីតំបន់ ដែលភាគច្រើននៅក្នុងតំបន់ Donbass ដែលនិយាយភាសារុស្សីច្រើនជាងគេ ដែលតំបន់នោះ គឺបានបាញ់ផ្លោង ដោយយោធាអ៊ុយក្រែន៕

ប្រែសម្រួលៈ ណៃ តុលា

To Top