ព័ត៌មានអន្តរជាតិ

ភាពយន្តឯកសារ​ និងរូបភាពដ៏មានតម្លៃ ! អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនវិទ្យុ និងទូរទស្សន៍ជាតិរុស្ស៊ី ធ្វើកិច្ចសហប្រតិបតិ្តការ ក្នុងការអភិវឌ្ឍភាពយន្តឯកសារ និងរូបភាពប្រវិត្តសាស្ត្រ

ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៊ីនៅថ្ងៃទី២១ ខែមីនា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិរុស្ស៊ី បានចុះហត្ថលេខាលើអនុស្សរណៈ សហប្រតិបតិ្តការ នៅក្រុងម៉ូស្គូ ក្នុងន័យអនុវត្តយ៉ាងស៊ីជម្រៅ នូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបតិ្តការដោយគ្រប់ជ្រុង ជ្រោយលើគ្រប់វិស័យនិងគ្រប់ស្រទាប់ ។ ភាគីទាំងពីរបានឯកភាពគ្នាថានឹងរួមគ្នាអភិវឌ្ឍភាពយន្តឯកសារនិងរូបភាពប្រវិត្តសាស្ត្រ ។


លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងលោក ដូពូឡុយាវ អគ្គនាយកនៃក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិរុស្ស៊ី បានតំណាងឱ្យភាគីចិននិងរុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ព្រមទាំងបានថ្លែងសុន្ទរកថា ។ ក្នុងពិធីលើកនេះ ក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិរុស្ស៊ីបានផ្តល់ភាពយន្តឯកសារនិងរូបភាពប្រវិត្តសាស្ត្រដ៏មានតម្លៃមួយចំនួនដែលទើបបានរកឃើញនៅពេលថ្មីៗកន្លងទៅនេះដល់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។

ភាពយន្តឯកសារនិងរូបភាពដ៏មានតម្លៃទាំងនេះ បានបង្ហាញឱ្យឃើញនូវដំណើរប្រវត្តិសាស្ត្ររបស់ប្រជាជនចិន អំពីការធ្វើសង្រ្គាម យ៉ាងលំបាកលំបិនប្រឆាំងការឈ្លានពានរបស់ជប៉ុន ។


លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក៏មាន ឯកសារប្រវតិ្តសាស្ត្រយ៉ាង ច្រើនផងដែរ រំពឹងថា ភាគីទាំងពីរអាចបំពេញបន្ថែមឧត្តមភាពនិងចែករំលែកប្រភពធនធាន រួមគ្នាអភិវឌ្ឍភាពយន្ត ឯកសារ និងរូបភាពប្រវត្តិសាស្ត្រឱ្យបានល្អ ដើម្បីបង្កើនការយល់ដឹងនិងពង្រឹងចំណងមិត្តភាព ជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ ។


លោកដូពូឡុយាវ បានថ្លែងថា ក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិរុស្ស៊ីរីករាយ រួមសហការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ មជ្ឈិមចិន ធ្វើការអភិវឌ្ឍ ជួសជុល អភិរក្សនិងប្រើប្រាស់បច្ចេកទេសឌីជីថល ដើម្បីធ្វើឱ្យមនុស្សកាន់ តែច្រើនយល់ដឹងពីប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ ក៏ដូចជាជំរុញការផ្លាស់ប្តូរខាងវប្បធម៌ និងការយល់ដឹងនៃប្រជាជន របស់ប្រទេសទាំងពីរ ៕

To Top