ព័ត៌មានអន្តរជាតិ

មូស្គូ៖ លោកខាងលិច គឺត្រឹមចង់ឃើញអ៊ុយក្រែន នឹងត្រូវបំផ្លិចបំផ្លាញប៉ុណ្ណោះ

បរទេស៖ យោងតាមការអះអាង ដោយអ្នកនាំពាក្យរបស់ ក្រសួងការបរទេសរុស្សីលោកស្រី Maria Zakharova កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ផែនការបញ្ជូនអ៊ុយរ៉ាញ៉ូម DU របស់អង់គ្លេសទៅឲ្យអ៊ុយក្រែននោះ គឺបានបង្ហាញថា លោកខាងលិចមិនបានខ្វាយខ្វល់ ទៅនឹងសន្តិភាពនិងអនាគត របស់អ៊ុយក្រែនដូចអ្វីដែល ពួកគេធ្លាប់បានប្តេជ្ញាចិត្តនោះទេ។

ថ្លែងទៅកាន់វិទ្យ Radio Sputnik និងត្រូវបានយកមកចេញផ្សាយ ដោយកាសែត RT លោកស្រី Maria បានបន្តទៀតថាអ្វីដែលរដ្ឋាភិបាល ទីក្រុងឡុងកំពុងធ្វើនេះសបញ្ជាក់ឲ្យឃើញថា ជាការធ្វើការងារដោយគ្មានភាពប្រុងប្រយ័ត្ន ជាការងារដែលមានភាពមិនទទួលខុសត្រូវ និងនិទណ្ឌភាពយ៉ាងខ្លាំង ។

លោកស្រីបានសង្កត់ធ្ងន់ថា សារធាតុអ៊ុយរ៉ាញ៉ូមប្រភេទ DU ទាំងនោះ មិនត្រឹមតែមានកម្លាំងខ្លាំងជាង ធម្មតាពេលផលិតជាអាវុធនោះទេ វាថែមទាំងមានសមត្ថភាពជ្រាបចូល កាន់តែធំប៉ុណ្ណោះទៅការបំពុលដីដោយវិទ្យុសកម្ម ដែលនាំឱ្យខូចខាតដល់បរិស្ថានយូរអង្វែង និងប៉ះពាល់ដល់ប្រជាជនជាច្រើនជំនាន់ ដែលរស់នៅក្នុងតំបន់នោះ។

លោកស្រីបានលើកឧទាហរណ៍ ជាក់ស្តែងដែលធ្លាប់បានជួយកន្លងមក នៅក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍ ទំលាក់គ្រាប់បែកមានផ្ទុកអ៊ុយរ៉ាញ៉ូម DU នៅក្នុងអតីតប្រទេស Yugoslav កាលពីអតីតកាលចំនួន ១៥តោន ដែលមកដល់ប្រទេស Serbia ដែលជាទីតាំងកើតហេតុនោះ បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បូករួមទាំងចំនួនអ្នកកើតមហារីកច្រើន ក្នុងកំណត់ត្រាទៀតផង៕

ប្រែសម្រួល៖ ស៊ុន លី

To Top