ព័ត៌មានអន្តរជាតិ

អាមេរិក បន្តបង្កើនអត្រាការប្រាក់ នៅធនាគារកណ្តាល ទោះកំពុងជួបបញ្ហាធនាគារក្តី

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកនេះបានឲ្យដឹងថា ធនាគារកណ្តាលនៃប្រទេសអាមេរិក នៅតែបន្តធ្វើការបង្កើនអត្រាការប្រាក់របស់ខ្លួន សាជាថ្មីម្តងទៀតដដែលទោះបីជា កំពុងបារម្ភថាវានឹងអាចធ្វើឲ្យចលាចល នៃហិរញ្ញវត្ថុនឹងបន្តប៉ះពាល់ដល់ វិស័យធនាគាររបស់ខ្លួនក្តី។

ធនាគារកណ្តាលអាមេរិកឬ​ FED បានប្រកាសបង្កើនអត្រាការប្រាក់ ដ៏សំខាន់របស់ខ្លួនបន្ថែមប្រមាណជា ០,២៥ភាគរយទៀត ព្រមទាំងអំពាវនាវឲ្យបណ្តាលធនាគារទាំងឡាយ អនុវត្តតាមហើយបានព្រមានដែរថា វានឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ។

គួរឲ្យដឹងដែរថាការសម្រេចចិត្តរបស់ FED ដើម្បីបង្កើនអត្រាការប្រាក់ នឹងធ្វើឲ្យទំហំនៃការកំចីប្រាក់ធ្លាក់ចុះ ដែលបែបនេះនឹងជួយឲ្យតម្លៃទំនិញ នៅលើទីផ្សារមានស្ថេរភាពឡើងវិញ ប៉ុន្តែការតម្លើងអត្រាការប្រាក់របស់អាមេរិក តាំងតែពីឆ្នាំកន្លងទៅនោះកំពុងធ្វើឲ្យប៉ះពាល់ កាន់តែច្រើនឡើងដល់វិស័យធនាគាររបស់ខ្លួន។

មកដល់ពេលនេះធនាគារ របស់អាមេរិកចំនួន២គឺ Silicon Valley Bank និង Signature Bank បានប្រកាសបិទទ្វាហើយបន្ទាប់ពី រងបញ្ហាកង្វះខាតលុយសុទ្ធប្រើប្រាស់ ដែលកើតចេញពីការបង្កើនអត្រាការប្រាក់ ជាបន្តបន្ទាប់នោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top