ព័ត៌មានអន្តរជាតិ

ការស្ទង់ប្រជាមតិទូទាំង ពិភពលោកឱ្យដឹងថា គ្មានប្រជាធិបតេយ្យណា ដែលមានឋានៈខ្ពស់ ជាងគេនោះទេ មានតែសមស្របនឹង សភាពការណ៍ជាតិ ទើបជាការល្អបំផុត

ពេលថ្មីៗកន្លងទៅនេះ ធនាគារគំនិត CGTN នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន បានរួមសហការជាមួយវិទ្យាស្ថាន សិក្សាស្រាវជ្រាវ អំពីអភិបាលកិច្ច ជាតិ និងមតិសាធារណៈ នៃសកលវិទ្យាល័យប្រជាជនចិន ធ្វើការស្ទង់ប្រជាមតិនៅបរទេសអំពី “របបប្រជាធិបតេយ្យសកល ” ។ លទ្ធផលនៃការស្ទង់ប្រជាមតិ បានបង្ហាញថា អ្នកចូលរួមការស្ទង់មតិ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះសិទ្ធិមនុស្សជាមូលដ្ឋាន ដូចជា សិទ្ធិរស់រានមានជីវិត និងសិទ្ធិអភិវឌ្ឍន៍ ជាដើម អ្នកចូលរួមការស្ទង់ប្រជាមតិ សកលនេះចំនួន៨៤,៨ភាគរយ យល់ឃើញថា គ្មានប្រជាធិបតេយ្យណា ដែលមានឋានៈខ្ពស់ ជាងគេនោះទេ របបប្រជាធិបតេយ្យ ដែលសមស្របនឹងសភាពការណ៍ជាតិ របស់ខ្លួនទើបជាការល្អបំផុត ។

ប្រទេសចិន ប្រកាន់ខ្ជាប់រហូតមកថា ប្រជាធិបតេយ្យមិន មែនជាគ្រឿងលម្អទេ មិនមែនសម្រាប់តាំងបង្ហាញ នោះទេ តែវាត្រូវប្រើប្រាស់ សម្រាប់ដោះ ស្រាយបញ្ហា ជាក់ស្តែង ដែលប្រជាជន ត្រូវការដោះស្រាយ ។ ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះ ចិនបានជំរុញការកសាង ប្រជាធិបតេយ្យ នៃប្រជាជនក្នុងដំណើរការទាំងមូលដោយគ្រប់ជ្រុងជ្រោយ ដោយសម្រេចបាននូវការចូលរួមជាបន្តបន្ទាប់ និងទូលំទូលាយពីសំណាក់ប្រជាជនទាំងអស់គ្នា គំនិតជាស្នូលអំពីប្រជាធិបតេយ្យ នៃប្រជាជនក្នុងដំណើរការទាំងមូល ក៏ទទួលបានការឱ្យតម្លៃខ្ពស់ជាទូទៅ ក្នុងការស្ទង់មតិលើកនេះដែរ ៕

To Top