ព័ត៌មានអន្តរជាតិ

លោក Blinken ច្រានចោលទំនាក់ទំនងរវាងលោក ស៊ី និងលោក ពូទីន ថាជាអាពាហ៍ពិពាហ៍ព្រាងទុកមុន

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានច្រានចោលទំនាក់ទំនង កាន់តែស៊ីជម្រៅរវាងចិន និងរុស្ស៊ីថា ជា “អាពាហ៍ពិពាហ៍នៃភាពងាយស្រួល ពោលគឺជាការព្រាងទុកមុន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Aljazera ។

លោក Blinken បានធ្វើការអត្ថាធិប្បាយ កាលពីថ្ងៃពុធបន្ទាប់ពីប្រធានាធិបតីចិន ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ត្រូវបានថតដោយនិយាយលាគ្នា យ៉ាងកក់ក្តៅនៅចុងបញ្ចប់នៃកិច្ចប្រជុំ ដែលបានឃ្លាំមើលយ៉ាងជិតស្និទ្ធ រយៈពេលពីរថ្ងៃនៅទីក្រុងមូស្គូ។

លោក Blinken បានប្រាប់គណៈកម្មាធិការទំនាក់ទំនង បរទេសព្រឹទ្ធសភាអាមេរិកថា “មួយផ្នែកជាលទ្ធផលនៃការមាន ទស្សនៈពិភពលោកខុសពីយើង ពួកគេមានអាពាហ៍ពិពាហ៍ ប្រកបដោយភាពងាយស្រួល ខ្ញុំ​មិន​ប្រាកដ​ថា​វា​ជា​ការ​កាត់​ទោស​ឬ​អត់​ទេ”។

លោក Blinken បានលើកឡើងថា រុស្ស៊ីគឺជា “ដៃគូដ៏តូចបំផុត” នៅក្នុងទំនាក់ទំនង ហើយបានកត់សម្គាល់ថា រហូតមកដល់ពេលនេះ ប្រទេសចិន បានបដិសេធមិនផ្តល់អាវុធដល់ ទីក្រុងមូស្គូសម្រាប់សង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែននោះទេ។

លោក Blinken បានបន្ដថា “ដូចដែលយើងនិយាយនៅថ្ងៃនេះ យើងមិនបានឃើញពួកគេឆ្លងកាត់បន្ទាត់នោះទេ” ។ លោក Blinken បានបន្ថែមថា ទោះបីជាប្រទេសចិន សង្ឃឹមថានឹងជំនួសសណ្តាប់ធ្នាប់អន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ជាមួយនឹងចក្ខុវិស័យ “អសេរីនិយម” របស់ខ្លួនក៏ដោយ ប៉ុន្តែប្រទេសរុស្ស៊ីហាក់ដូចជា មិនមានមនោគមវិជ្ជារួមគ្នាក្រៅពី “វិបត្តិពិភពលោក” នោះទេ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top